Connect with us

ព័ត៌មានជាតិ

រថយន្ត​សាំ​យ៉ុង ​បុក​ម៉ូតូ​អូស​ចម្ងាយ​១៥០០​ម៉ែត្រ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

បានផុស

នៅ

សៀមរាប​ ៖​ រថយន្ត​សាំ​យ៉ុង​បាន​បោះពួយ​ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​ពេញទំហឹង​អូស​ចម្ងាយ​១៥០០​ម៉ែត្រ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១០​និង​១០​នាទី​ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ចំណុច ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្ទឹង​ព្រះ​ស្រុក​ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ផលិត​ឆ្នាំ​២០១៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង​1U-4315 បើកបរ​ដោយ​ឈ្មោះ​អែម សុវណ្ណ​ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ​ភូមិ​ដីក្រហម សង្កាត់​អូរតាវៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បើកបរ​ទិសដៅ​ពី​លិចទៅ​កើត ហើយ​បាន​រ៉េ​ចង្កូត​ដួល​ទៅលើ​ទ្រូងផ្លូវ ហើយ​ពេលនោះ​មាន​រថយន្ត​សាំ​យុង​ ពណ៌បៃតងចាស់​ ពាក់​ស្លាក​លេខ​សៀមរាប​2C-3632 បើកបរ​ដោយ​ឈ្មោះ​ឆែម ឃា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ល្វេ​ង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប បើកបរ​ទិសដៅ​ពី​លិចទៅ​ទិសខាងកើត​បាន​ជាន់​ឈ្មោះ​អែម សុវណ្ណ ហើយ​អូស​អូស​តាម​ពីក្រោម​រថយន្ត​ទៅ​ទិសខាងកើត​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ទើប​ធ្លាក់​ជនរងគ្រោះ​នៅលើ​ផ្លូវជាតិ​លេខ រថយន្ត​បាន​បើក​បន្ត​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពួក​ទើប​ឃាត់​ទាំង​រថយន្ត​និង​អ្នកបើក​បរបាន​។

លោក​បន្ត​ថា ករណីនេះ​បណ្តាល​មក​ពី​អ្នក​បើក​រថយន្ត​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​។ ​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ កសាង​សំណុំរឿង និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ ​សាកសព​ជនរងគ្រោះ​ប្រគល់ជូន​សាច់ញាតិ​នៅ​ខេត្ត​ប៉ៃលិន​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​អ្នកបើកបរ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាមច្បាប់​៕
ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម