Connect with us

ព័ត៌មានជាតិ

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

បានផុស

នៅ

នាយ​ឧត្ដម​សេនីយ៍​ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នារសៀល​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវ​បាន​សម្ដេច​មហាបវធិបតី ហ៊ុន ម៉ាណែត​ អនុញ្ញាត​ឱ្យ​ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសជំនួបនេះ លោកនាយឧត្តមសេនីយ៍មេបញ្ជាការ​បាន​កោតសរសើរ​កម្ពុជា​ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោក​ក៏​បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍ​និងរីកចម្រេីន ផងដែរ។

លោក​មេ​បញ្ជាការបានគោរពរាយការណ៍​ជូនសម្តេចបវរធិបតី​អំពី​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​នៃ​ជំនួប​ពិភាក្សា​ការងារ​របស់​លោក ជា​មួយ​ថ្នាក់​ដឹក​នាំ​កង​ទ័ព​កម្ពុជា និង​បាន​សម្តែង​ការ​ពេញចិត្ត ចំពោះ​ការ​រីកចម្រើន​នៃ​ចំណង​មិត្តភាព​ម៉ាឡេស៊ី-កម្ពុជា ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ រវាង​កងទ័ពនៃប្រទេសទាំងពីរ។ លោក​បាន​ប្តេជ្ញា​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់​ និង​ការសិក្សារៀនសូត្រ​ទៅវិញ​ទៅមក​ រវាងកងទ័ពនៃប្រទេសទាំងពីរ។

លោក​ក៏​បានគូសបញ្ជាក់ជូនថា​ កង​ទ័ពម៉ាឡេស៊ី​មានបំណងចង់សិក្សា​រៀនសូត្រពីបទពិសោធន៍​ជោគជ័យរបស់កម្ពុជា​ ចំពោះ​កងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។

ជា​ការ​ឆ្លើយតប សម្តេច​បវរធិបតី​បាន​សម្តែង​ក្តី​រីករាយ ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ​រវាង​កង​ទ័ព​ប្រទេសទាំងពីរ និង​ជឿជាក់​ថា លទ្ធផល​នៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញ​កិច្ច​សហប្រតិបត្តិការ បន្ថែមទៀត។

សម្តេច​បវរធិបតី​បាន​លើក​ទឹក​ចិត្ត​ឱ្យ​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​កិច្ច​សហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​ ជា​ពិសេស​លើ​ការ​បណ្តុះបណ្តាល, លំហាត់​ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ, ការ​ប្រយុទ្ធប្រឆាំងភេរវកម្ម និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ជោគជ័យ​នានា ដើម្បី​ពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចបវរធិបតី​ក៏​បានគូសបញ្ជាក់ពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បី​ពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ

ចរាចរណ៍៦ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម