ព័ត៌មានជាតិ
នគរបាលតាមប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់លើការផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ
នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់លើការខិតខំបំពេញការផ្តល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការ។

លោកវរសេនីយ៍ត្រី ភិន ផល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី ២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញណែនាំដោយលោកវរសេនីយ៍ឯក អ៊ុក ប៊ូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ តែងបានយកចិត្តទុកដាក់ជាប្រចាំលើការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងពលរដ្ឋគ្រប់អាយុ និងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែផុតសុពលភាព ឬនៅសុពលភាពត្រឹម ១៨០ ថ្ងៃ អាចមកធ្វើការផ្លាស់ប្ដូរអត្តសញ្ញាណប័ណ្ណថ្មីបាន។

ក្នុងការមកទទួលសេវានោះដែរ ប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយចំពោះការផ្តល់សេវារបស់នគរបាលក្នុងមូលដ្ឋាន ដែលការទទួលធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារនានា មានភាពលឿន រហ័ស ងាយស្រួល មិនបង្កក្តីលំបាកនោះឡើយ ដោយមានក្រុមមន្ត្រីជាច្រើនប្រចាំការរង់ចាំទទួលដោយក្តីរួសរាយរាក់ទាក់។

គួរបញ្ជាក់ថា ការផ្តល់សេវាលើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ តែងតែត្រូវបានយកទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ៕
អត្ថបទ ៖ សុភា









-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់