Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ស្តា​រអាង​ស្តុ​ប​ទឹក​កខ្វក់តាម​បណ្តោយ​ដង​ទន្លេសាប​រួចរាល់ និង​បន្តស្តារ​លូ​នៅ​ផ្លូវ​ព្រះមុនីវង្សបន្តទៀត​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ការស្តារ​ប្រឡាយ លូ ការស្ថាបនា​លូ​ថ្មីៗ ដែលមាន​ទំហំ​មុខកាត់ ១​ម៉ែត្រ ១​ម៉ែត្រ​កន្លះ ២​ម៉ែត្រ​រហូតដល់ ២​ម៉ែត្រ​ខ្លះ​ជាដើម ។​

ជាក់ស្ដែង​សម្រាប់​ពេលនេះ ក្រុមការងារ​របស់រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ស្តា​រអាង​ស្តុ​ប​ទឹក​កខ្វក់​នៅតាម​បណ្តោយ​ដង​ទន្លេរ​សាប​ចាប់​ពីមុខ​ផ្សារ​ចាស់ ដល់​មុខ​មរ​ម​រាជវាំង នៅ​រោងដំរី និង​កំពុង​ស្តារលូ​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ផងដែរ ដើម្បី​សម្រួល​ផ្លូវទឹក​ហួរ បញ្ជៀ​សការ​លិច ក្នុង​រដូវវស្សា​ខាងមុខ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ មិនា​នេះ​ថា ក្រុមការងារ​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធា​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោយពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​ភ្នំពេញ អង្គភាព​លូទឹក​បូមទឹក បាន​និង​ធ្វើ​សកម្មភាព​ស្ដារ​អាង​ស្តុ​ប​ទឹក​កខ្វក់​នៅតាម​បណ្តោយ​ដង​ទន្លេរ​សាប​ចាប់ពី​ផ្សារ​ចាស់​ដល់​មុខ​មរ​ម​រាជវាំង និង​នៅ​រោងដំរី ដែលមាន ចំនួន​៥​អាង ក្នុងនោះ​នៅតាម​បណ្តោយ​ដង​ទន្លេរ​សាប ចំនួន​៤​អាង និង​នៅ​រោងដំរី​ចំនួន​១​អាង ហើយ​ការងារ​នេះ​បានបញ្ចប់​ហើយ​កាលពី​ល្ងាច​ម្សិល​ម៉ិ​ញ ។​ជាមួយគ្នានេះដែរ ក្រុមការងារ​មួយក្រុម​ទៀត​ក៏​បាននឹង​កំពុង​ស្តារលូ​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ផងដែរ ដើម្បី​សម្រួល​ផ្លូវទឹក​ហួរ បញ្ជៀ​សការ​លិច ក្នុង​រដូវវស្សា​ខាងមុខ​នេះ​។​

ពាក់ព័ន្ធ​ពាក់ព័ន្ធ​នឹង​ការស្ដារ​ប្រព័ន្ធ​លូ ក្នុង​រាជធានី​ភ្នំពេញ​នេះ លោក​ដួង ចាន់​សារ៉ាត់​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កុំ​ទុកដាក់​សំរាម នៅ​មាត់​លូ លើ​គំរូ​លូ​ឬ​នៅមុខ​លូ​ជាដើម ដែល​ធ្វើ​សំរាម​ទាំងនោះ ហូ​ម​កបាំងមុខ​លូពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ។​

លោក ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កាយ​សំរាម​ចេញពី​មុខ​ឬ​មាត់​លូ​និង​ជៀសវាង​ឲ្យ​បាន​នូវ​ការ​បិទមាត់​លូ ព្រោះតែ​ខ្លាច​មាន​ក្លិនស្អុយ ។​នេះ​ជា​ទម្លាប់​មិនល្អ​នឹងធ្វើ​អោយមាន​ការលិចលង់​លំនៅដ្ឋាន​នៅពេល​មាន​ភ្លៀង​ធ្លាក់​នៅ​រដូវវស្សា​ខាងមុខ​នេះ​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

វប្បធម៌ ជំនឿ១០ នាទីutes មុន

សង្ក្រាន្តឆ្នាំថ្មី ២០២៥ ជាវេនបុត្រីទី២ របស់កបិលមហាព្រហ្ម សោយប្រេង (ប្រេងល្ង)

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់បញ្ជាក់ពីការទទួលស្គាល់ជាអន្តរជាតិចំពោះកម្ពុជាលើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម