Connect with us

ព័ត៌មានជាតិ

ក្រសួង​ស្នើ​ដល់​មាតាបិតា​សិស្ស​៩០០​នាក់​ ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ប្រយោជន៍​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ស្នើ​ដល់​មាតាបិតា​អ្នកអាណាព្យាបាល​ចំនួន​ប្រមាណ 900 នាក់​ដែល​បាន​ប៉ះពាល់​ផ្ទាល់​នឹង​ប្រយោ​លជាមួយ​គណៈប្រតិភូ​ហុង​គ្រី​និង​មាន​កូនចៅ​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​សូម​អនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន​ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល់​ជំងឺ​កូ​វីដ​១៩​។​

យោង​តាម​សេចក្តី​ណែនាំ​ស្ដីពី​វិធានការ​សម្រាប់​មាតាបិតា​អ្នកអាណាព្យាបាល​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ ​និង ​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី​ចុះផ្សាយ​ថ្ងៃទី​៧​វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ការវិវត្តន៍​ថ្មីៗ​នេះ​ ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​កូ​វីដ​១៩ ក្រសួង​អប់រំ​យុវជន​និង​កីឡា​សូម​ស្នើ​ដល់​មាតាបិតា​អ្នកអាណាព្យាបាល​ចំនួន​ប្រមាណ​៩០០​នាក់​ ដែល​បាន​ប៉ះពាល់​ផ្ទាល់​នឹង​ប្រយោជន៍​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី​ និង​មាន​កូនចៅ​សិក្សា​នៅ​តាម​គ្រឹះស្ថានសិក្សា​សូម​អនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន​។

បើ​តាម​ក្រសួង​វិធានការ​ទាំងនោះ​រួមមាន ផ្អាក​ការ​ជញ្ជូន​កូនចៅ​មក​គ្រឹះស្ថានសិក្សា​ជា​បណ្ដោះអាសន្ន​ចំនួន​១៤​ថ្ងៃ​ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងខ្លួន ​និង ​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ព្រមទាំង​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅកាន់​គ្រឹះស្ថានសិក្សា​ ដើម្បី​ឲ្យ​គ្រឹះស្ថានសិក្សា​មាន​វិធាន​ការ​បន្ត​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

ក្រសួង​អប់រំ​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​គ្រឹះស្ថានសិក្សា​ត្រូវ​ចាត់វិធានការ​តាម​ការណែនាំ​របស់​ក្រសួង​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ ១៩​និង​បូកសរុប​និង​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ព្រមទាំង​ផ្ញើជូន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជា​ទៀងទាត់​។

លោក រស់​សុ​វា​ចាណ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៧​វិច្ឆិកា​នេះ​ថា ​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ២០២០ ក្រសួង​បាន​រកឃើញ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ហុង​គ្រី​ដែល​ធ្វើ​ឲ្យ​ចំនួន​សាលា​កើនឡើង​ដល់​ទៅ​៦​សាលា​ហើយ​។

លោក​បាន​បន្ថែម​ថា ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថានសិក្សា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់ រួច​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការចាំបាច់ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​រយៈពេល​១៤​ថ្ងៃ។

បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ សម្រាប់​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​៤៩​នាក់​ថែមទៀត ត្រូវបាន​ធ្វើតេស្ត តែ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​ទាំងអស់​ក្នុង​នោះ​រួមមាន​មាតាបិតា​របស់​សិស្ស​ផង​ដែរ​។

បើ​បូក​ទាំង​ថ្ងៃទី​០៤, ០៥ និង ០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​អ្នក​ប៉ះពាល់​ទាំងអស់​ចំនួន ៨៨៩​នាក់​ដែលមាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩​ទាំងអស់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម