ព័ត៌មានជាតិ
ឃាត់មនុស្ស៤នាក់ មិនគោរពគោលដៅត្រួតពិនិត្យធ្វើចត្តាឡីស័កព្រំប្រទល់ខេត្តព្រះសីហនុ កំពត
ខេត្តព្រះសីហនុ៖ មនុស្សចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុកប្រចាំគោលដៅត្រួតពិនិត្យធ្វើចត្តាឡីស័កនៅផ្លូវជាតិលេខ៣ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទឹកថ្លា បន្ទាប់ពីពួកគេបានព្យាយាមបើកគេច ដោយមិនគោរពគោលដៅត្រួតពិនិត្យ។

ករណីនេះបានកើតមានឡើងនៅចំណុចគោលដៅផ្លូវជាតិលេខ៣ ព្រំប្រទល់ (ខេត្តព្រះសីហនុ-ខេត្តកំពត) ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ។
សមត្ថកិច្ចកិច្ចបានឱ្យដឹងថា ករណីនេះ ក្រុមចម្រុះបានឃាត់ម៉ូតូពីរគ្រឿង។ ទី១ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1B -3733 អ្នកបើកបរឈ្មោះ ទ្រី សី អាយុ ២៧ឆ្នាំ មុខរបរ កម្មករទូក មានទីលំនៅ ភូមិកោះចំការ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពងត្រាច ខេត្តកំពត។

ទី២ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកំពត 1B -1990 អ្នកបើកបរឈ្មោះ នាក់ លិ ភេទប្រុស អាយុ ៤១ឆ្នាំ មុខកម្មករទូក មានទីលំនៅ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។
ដោយឡែកអ្នករួមដំណើរ២នាក់ មានឈ្មោះ សំរិទ្ធ ពៅ អាយុ ៤៣ឆ្នាំ រស់នៅ ភូមិកោះចំការ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពងត្រាច ខេត្តកំពត និងឈ្មោះ យួន ចាន់ អាយុ ១៦ឆ្នាំ រស់នៅភូមិកោះចំការ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពងត្រាច ខេត្តកំពត។

បច្ចុប្បន្ន ម៉ូតូទាំងពីរត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា។ ចំណែកមនុស្សក្រោយឃាត់ខ្លួនរយៈពេលខ្លី រួចណែនាំអោយត្រលប់ក្រោយ៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់