ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការល្អក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានឡើងនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ។

ជាមួយនឹងការអរគុណកម្ពុជា លោកស្រី នាយករដ្ឋមន្ត្រីថៃ តាមរយៈសេចក្ដីថ្លែងការណ៍រួម ក្រោយជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក៏បានអះអាងពីការបន្តសហការគ្នាដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃផងដែរ។

នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងពង្រឹងភាពជាដៃគូសន្តិសុខជាមួយកម្ពុជា ដោយឯកភាពជំរុញនូវកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែជិតស្និទ្ធ និងគ្រប់កម្រិត ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។
ទាក់ទិននឹងលើវិស័យសន្តិសុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអះអាងពីការឯកភាពរបស់ កម្ពុជា-ថៃ ក្នុងការបន្តកិច្ចសហការបន្ថែមទៀតដែលមានស្រាប់ នៅក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់ ជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តយ៉ាងដូច្នេះថា៖ «កម្ពុជាសូមគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយ ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ដោយយើងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសក្នុងចំណោមបណ្ដាអង្គភាពដែលឈរជើងនៅតាមបណ្ដោយព្រំដែន»។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពបន្តធ្វើការជាមួយគ្នា ដើម្បីជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យ ឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ធ្វើយ៉ាងណាធានាមកនូវកំណើន សុខមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិទាំងពីរ។

គួរជម្រាបថា កន្លងទៅ កម្លាំងនគរបាលកម្ពុជា បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងដែលសម្ងំលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ។ ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ កម្លាំងសមត្ថកិច្ច ក៏បានរកឃើញជនជាតិថៃ ដែលជាជនរងគ្រោះជាច្រើននាក់ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់