Connect with us

ព័ត៌មានជាតិ

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

បានផុស

នៅ

លោក សួស យ៉ារ៉ា ប្រធាន​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាននៃរដ្ឋសភា និង​ជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានថ្លែងថា ការ​ទូត​សន្តិភាព​សភា កម្ពុជា​មាន​បទ​ពិសោធន៍​ក្នុង​ការ​កសាង​សន្តិភាព​ជាក់ស្តែងរបស់ខ្លួន និងផ្លាស់ ប្តូរបទពិសោធន៍​ជាមួយនឹង​បណ្តា​សភា​នៅ​លើ​សកល​លោក ដោយ​ផ្អែក​លើគោលការណ៍ទាំង៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​បាន​អញ្ជើញ​ចែក​រំលែក បទពិសោធន៍ លើប្រធានបទ “កិច្ចការបរទេស និង​សហប្រតិបត្តិកា​រអន្តរជាតិ នៃរដ្ឋសភា” ជូន​ដល់​ថ្នាក់ដឹកនាំ បុគ្គលិក​ សាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាស ចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ១,១៣១នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,១៣៤នាក់ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបានបន្ថែមថា គោលការណ៍ទាំង៥នោះរួមមាន ១-សាមគ្គីភាពគ្នាក្នុងភាព ចម្រុះ, ២-ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីសន្តិភាពនិងវិបុលភាព (M4P2), ៣-ភាពអត់ឱន យុត្តិធម៌ និងសមភាព, ៤-ការរួមរស់ជាមួយគ្នាដោយ សន្តិភាព និងការទប់ស្កាត់ជម្លោះ, និង ៥-វប្បធម៌នៃសន្តិភាព។

លោក ក៏​បាន​លើក​ឡើង​អំពី​ជោគជ័យ​ដែល​រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សភា​អន្តរជាតិសំខាន់ៗ ជាអាទិ៍ ១-កិច្ច ប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11-2021), ២-មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA43-2022), និង ៣-សម័យ​ប្រជុំ​ពេញ​អង្គ​សភា​អន្តរជាតិ​ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP11)-ដើម្បីឈានទៅសម្រេចនូវ «ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ដែលកើតចេញពីស្នាដៃនិងគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។

លោកបានបន្តថា ដើម្បីធ្វើការទូតសភាឱ្យបានសង្គតភាពគឺត្រូវឈរលើគោលការណ៍ឯកភាព មិនដើម្បីប្រណាំង ប្រជែងឬប្រឈមមុខ ប៉ុន្តែឯកភាពដើម្បីសហប្រតិបត្តិការ។ បង្កើនភាពធន់ ក្នុងការជម្នះនូវឧបសគ្គព្យុះភូមិសាស្ត្រនយោបាយ ដើម្បីការពារផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា រក្សាសន្តិភាព ស្ថិរភាព ការរស់រាន និងការរីកចម្រើន ដោយប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់នូវអព្យាក្រឹតភាព ការគោរពច្បាប់អន្តរជាតិ និងគោលនយោបាយការ​បរទេស​ឯករាជ្យ​បញ្ចៀស​ការ​ធ្វើ​សកម្មភាព ជា​មួយ​ភាគី​ម្ខាង​ហើយ​ធ្វើ​ឱ្យ​ខូចប្រយោជន៍ដល់ភាគីម្ខាងទៀត។

លោកគូសបញ្ជាក់​ថា​ កន្លង​មក​គោលនយោបាយការទូតសភា ជា​ទូទៅ​កិច្ចការងារ​ការ​ទូត​ត្រូវ​គេ​យល់​ឃើញ​ថា ជា​ការងារ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​អនុវត្ត​ដោយ​ក្រសួងការ​បរទេស ប៉ុន្តែ​នៅ​ក្នុង​ទសវត្សន៍​ចុងក្រោយ​នេះ ស្ថាប័ន​នីតិប្បញ្ញត្តិ មាន​តួនាទី​យ៉ាង​សំខាន់​តំណាង​ប្រជាជន ដើម្បី​ពង្រីក​ចំណងមិត្តភាព​ជា​មួយ​សភា​នៃ​បណ្តាប្រទេសជាមិត្តទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី។

ហើយ វិស័យការទូតសភា (រដ្ឋសភា និងព្រឹទ្ធសភា) គឺជាការងារការទូតច្រកទី២ (Track ២)ដែល ត្រូវបានអនុវត្តយ៉ាងទៀតទាត់តាមនីតិកាលនីមួយៗ ស្របតាមគោលនយោបាយរបស់គណបក្សដឹកនាំ និងកម្មវិធីនយោបាយ ការទូតរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ សេដ្ឋកិច្ច។

ក្នុង​ឱកាស​នោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូន ឯកឧត្តម សួស យ៉ារ៉ា ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញមកចែករំលែកបទពិសោធន៍ការងារ ការដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភា ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។

លោកបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងផ្តាំផ្ញើអង្គ សិក្ខាសាលាទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុក ប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ខាត់ សុឃីម កាន់តែទទួលបានប្រជាប្រិយភាព ក្រោយចាប់គូចម្រៀងជាមួយតារាជាច្រើនដួង អបអរបុណ្យធំជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម