Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

បានផុស

នៅ

ភ្នំពេញ ៖ ក្រោយ​ប្រកាស​ស្វែងរក​ជា​ច្រើន​ម៉ោងនៅតាមបណ្តាញសង្គម​ហ្វេស​ប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញ​ហើយកុមារីលក់ផ្កា ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេស​ប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅផ្ទះរបស់សម្តេចតែម្តង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារី​រូប​នេះ មានឈ្មោះ ស៊ុន ស្រីតី អាយុ៤ឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងពិភាក្សាអំពីការរៀបចំគ្រួសារកុមារីរូប ។

ជាមួយការប្រកាសដំណឹងរូបឃើញកុមារីខាងលើហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតតបទៅនឹងអ្នកចូលបញ្ចេញមតិយោ​បល់ពាក់ព័ន្ធសិទ្ធិកុមារផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា “ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំ​នឹង​ទទួល​ឪពុក​ម្តាយ​និង​កូនៗទាំងអស់ នៅព្រឹក​ថ្ងៃ​អាទិត្យទី២៧មេសាឆ្នាំ២០២៥​នៅ​ផ្ទះ​របស់​ខ្ញុំ”។

សម្ដេច​បាន​បន្ត​ថា “ពេល​នោះ​ខ្ញុំនឹង​ពិភាក្សា​អំពីការរៀបចំគ្រួសារ​មួយ​នេះ​ដែល​មាន​ទាំង​ចៅស៊ុនស្រីតី​គួរ​ឲ្យអាណិតស្រឡាញ់ផងដែរ។ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូនដែលចូល​មក​ខមិន(comment)លើកពីសិទ្ធិ​កុមារតែខ្ញុំសូមអង្វរករ​សូមកុំទៅលឿនហួសពីសិទ្ធិរស់រានមាន​ជីវិត​ដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារ​លើឪពុកម្តាយ​ចៅ​ស្រី​ដ៏​កំសត់​នេះ​ថែម​ទៀត។ ខ្ញុំនៅចាំបាន​ថា កាលខ្ញុំនៅមានអាយុ ៥ឬ៦ឆ្នាំ ខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរ នោះវាលំបាកជាងចៅលក់ផ្កាទៅទៀត”។

សម្ដេចបាន​បញ្ជាក់​ថា “រឿងបែបនេះ​មិន​អាច​និយាយថា ពលកម្មកុមារ សិទ្ធិកុមារដោយបំភ្លេចចោល​សិទ្ធិ​មាន​ចំណី​អាហារ​បាន​ទេ ព្រោះ​គ្មាន​ជម្រើស​ព្រោះពុកនិងបងៗមិន​នៅ​ផ្ទះ​ម៉ែ​ខ្លាច​ឈ្លើង​មិន​ហ៊ាន​ចុះ​ទឹក​ចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែល​ទឹក​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​ក្រពះទាំងម្តាយនិងកូន៤នាក់ ។សិទ្ធិរស់រាន​មាន​ជីវិត​ត្រូវ​តែ​មាន​មុន​គេបើ​ស្លាប់​ទៅ​ហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ វិនាទី មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៤ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម