Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីថៃថា លោកស្រី និងសម្តេចធិបតី សំណាងណាស់ដែលមានឪពុកជាអ្នកដឹកនាំដ៏ពូកែ និងជាទីប្រឹក្សាដ៏ល្អ

បានផុស

នៅ

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានអះអាងថា លោកស្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានសំណាងណាស់ដែលមានឪពុកសុទ្ធតែជាមេដឹកនាំប្រទេសដ៏ពូកែ និងបានធ្វើជាទីប្រឹក្សាដ៏ល្អសម្រាប់កិច្ចការងារដឹកនាំប្រទេស។ លោកស្រីនាយករដ្ឋមន្រ្តីថៃ បានអះអាងដូច្នេះនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភាកម្ពុជា កាលពីរសៀលថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្រៅពីក្នុងនាមជានាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ក៏បានជជែកយ៉ាងស្និតស្នាលក្នុងនាមជា«ក្មួយ» និង«ពូ» ថែមទៀតផង។ លោកស្រី Paetongtarn Shinawatra បានហៅសម្តេចតេជោ ថា«ពូ» ហើយសម្តេចតេជោ ក៏បានហៅលោកស្រី Paetongtarn Shinawatra ថា «ក្មួយស្រី» ដែលនេះ គឺដោយសារតែសម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ដែលជាឪពុករបស់លោកស្រី Paetongtarn Shinawatra ជាបងប្អូនធម៌ដ៏ល្អនឹងគ្នា។

លោកស្រីនាយករដ្ឋមន្រ្តីថៃ ​បានអះអាងថា លោកស្រី និងសម្តេចធិបតី មិនត្រឹមតែមានឪពុកជានាយករដ្ឋមន្រ្តី ដែលជាអ្នកពូកែ និងផ្តល់បទពិសោធន៍ល្អៗប៉ុណ្ណោះទេ ថែមទាំងបានរាប់អានគ្នាជាបងប្អូនល្អទៀត ដែលការណ៍នេះបានញុំាងឱ្យកិច្ចពិភាក្សាគ្នាកាន់តែមានលក្ខណៈងាយស្រួល។ ត្រង់ចំណុចនេះ លោក ជា ធីរិទ្ធ បានរំលេចឱ្យដឹងពីការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra បែបនេះថា៖ «លោកស្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានសំណាងណាស់ ដែលមានឪពុកសុទ្ធសឹងតែជាអតីតនាយករដ្ឋមន្រ្តី ហើយជាមេដឹកនាំដែលពូកែ និងជាទីប្រឹក្សាដ៏ល្អសម្រាប់កូនៗក្នុងការដឹកនាំប្រទេសជាតិ»។

ក្រៅពីលើកឡើងពីបញ្ហាទំនាក់ទំនងឯកជននេះ និងក្នុងក្របខណ្ឌនាយករដ្ឋមន្រ្តីថៃ និងប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រី Paetongtarn Shinawatra បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏ល្អក្នុងនាមភូមិផងរបងជាមួយគ្នារវាងកម្ពុជា និងថៃ។ លោកស្រីនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយសម្តេចធិបតី នាយករដ្ឋមន្រ្តី ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំង២ នឹងបន្តខិតខំធ្វើការជាមួយគ្នាក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។  

ជាការឆ្លើយតបវិញ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ដែលនឹងនាំមកនូវការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង២ ស្របពេលដែលឆ្នាំនេះ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំង២បានធ្វើសកម្មភាពព្រមៗគ្នា។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំង២ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូចជា អាស៊ាន និងអស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេស ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។

បន្ថែមពីលើនេះ សម្តេចតេជោ ក៏បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ«គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំង២បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំង២ កម្ពុជា-ថៃ ត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា«ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏សម្តែងនូវភាពរីករាយដោយបានកត់សម្គាល់ឃើញប្រទេសទាំង២មានការផ្សាភ្ជាប់គ្នាល្អ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ វិនាទី មុន

នាយករដ្ឋមន្រ្តីថៃថា លោកស្រី និងសម្តេចធិបតី សំណាងណាស់ដែលមានឪពុកជាអ្នកដឹកនាំដ៏ពូកែ និងជាទីប្រឹក្សាដ៏ល្អ

ព័ត៌មានជាតិ៤៣ វិនាទី មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

កីឡា៧ នាទីutes មុន

វីរះ ដារ៉ា «ទេស សម្បត្តិ នឹង​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ពួក​យើង​ជា​និច្ច»

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

លោក Rubio ព្រមានថា សង្គ្រាម​ជាមួយ​អ៊ីរ៉ង់នឹង​ច្របូកច្របល់​ជាង​សង្គ្រាម​ណាណា​ទាំង​អស់

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តម្លៃមាសអន្តរជាតិធ្លាក់ចុះ ជុំវិញការបន្ទន់ជំហរដាក់ចិនរបស់ ត្រាំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម