ព័ត៌មានជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូសរបស់ចិនបានមកដល់កម្ពុជាហើយ
វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់( Sinovac) របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន១,៥លានដូស ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិននឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southernនៅនៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១នេះ ។
ពិធីទទួលវ៉ាក់សាំងនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជានិងលោក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ក្រៅពីនេះវ៉ាក់សាំង ស៊ីណូហ្វាមដែលជាជំនួយរបស់ចិននៅសល់៤០ម៉ឺនដូសទៀតក្នុងចំណោម១លានដូសនឹងមកដល់កម្ពុជានាពេលឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ថាបច្ចុប្បន្នេះកម្ពុជាបាននឹងកំពុងចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនជាលើកទី២ដល់បុគ្គលិកសុខាភិបាលក្រុមគ្រូពេទ្យជួរមុខ មន្ត្រីនគរបាលជាតិ អ្នកបហ្រមូលសសម្រាម បុគ្គលិកស៊ីម៉ាក់និងនាយទាហានពលទាហានបានរាប់ម៉ឺននាក់។ក្រៅពីនេះកម្ពុជាក៏កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាជាជំនួយរបស់គម្រោងកូវ៉ាក់របស់អង្គការសុខភាពពិភពលោកសម្រាប់ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនៅរាជធានីភ្នំពេញ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បានលើកឡើងថាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់របស់ចិននេះគឺចាក់មិនបានគិតពីអាយុនោះទេ ពីព្រោះនៅប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសលំដាប់ទី៤ ដែលមានប្រជាជនច្រើនជាងគេ បានដំណើរការចាក់ប៉ាក់សាំងនេះរួមទាំងប្រធានាធិបតី ឥណ្ឌូណេស៊ីផងដែរ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?