ព័ត៌មានជាតិ
សហគ្រាសកម្ពុជា ជំរុញឲ្យចាប់យកបច្ចេកវិទ្យាឌីជីថល បង្កើនឧត្តមភាពប្រកួតប្រជែងក្នុងគម្រូអាជីវកម្ម
សហគ្រាសនៅកម្ពុជាទាំងខ្នាតតូច និងខ្នាតមធ្យម ត្រូវបានកំពុងជំរុញឲ្យចាប់យកបច្ចេកវិទ្យាឌីជីថលបញ្ចូលទៅក្នុងគម្រូអាជីវកម្ម ក្នុងគោលដៅជំរុញផលិតភាព និងលើកកម្ពស់ការប្រកួតប្រជែងក្នុងដំណាក់កាលដែលបច្ចេកវិទ្យាកាន់តែវិវឌ្ឍន៍រីកចម្រើន។
ថ្លែងនៅក្នុងកម្មវិធី «តស់ ចាប់យកឌីជីថល» ដែលរៀបចំឡើងនៅព្រឹកនេះ លោក តាំង ងួនលី នាយកប្រតិបត្តិមជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោបានគូសបញ្ជាក់ថា ស្ថិតក្នុងយុគសម័យឌីជីថល ការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់មានភាពចាំបាច់សម្រាប់ជំរុញកំណើន និងការប្រកួតប្រជែងក្នុងប្រតិបត្តិការអភិវឌ្ឍន៍អាជីវកម្ម។

តាមរយៈមជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលបរិវត្តិកម្មឌីជីថលដល់សហគ្រាសទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅគ្រប់កម្រិតដើម្បីចាប់យកយកបច្ចេកវិទ្យាឌីចីលបញ្ចូលទៅក្នុងគម្រូអភិវឌ្ឍន៍អាជីវកម្ម។
លោកថា វគ្គបណ្តុះបណ្តាលចាប់យកឌីជីថល រៀបចំឡើងសម្រាប់ម្ចាស់អាជីវកម្ម ឬសហគ្រាស រួមបញ្ចូលទាំងបុគ្គលស្វ័យនិយោជន៍ បានសិក្សាស្វែងយល់អំពីការធ្វើសមាហរណកម្មដំណោះស្រាយឌីជីថល ដែលម្ចាស់សហគ្រាចូលរួមនឹងទទួលបានការយល់ដឹងអំពីទិដ្ឋភាពផ្សេងៗនៃការប្រើប្រាស់ឌីជីថល និងការចាប់យកបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មឲ្យទទួលបានជោគជ័យ។

លោក តែ តាំងប៉ ប្រធាននៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានថ្លែងបញ្ជាក់ថា ការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងចំណោមសហគ្រាសនៅកម្ពុជានៅមានកម្រិតនៅឡើយ បើទោះបច្ចេកវិទ្យាមានភាពចាំបាច់សម្រាប់ជំរុញកំណើនក្នុងខ្សែសង្វាក់ផលិតកម្ម។
លោកថា តាមរយៈកម្មវិធីបរិវត្តិកម្មឌីជីថលសហគ្រាស ផ្តល់ឱកាសដល់សហគ្រាសនៅកម្ពុជាទទួលបានការបណ្តុះបណ្តាលដោយអ្នកផ្តល់ដំណោះស្រាយឌីជីថល និងអ្នកជំនាញដោយផ្តើមចេញពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់។
លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញបានលើកឡើងថា ការចាប់យកបច្ចេកវិទ្យាបានទាន់ពេល ជួយម្ចាស់សហគ្រាសរក្សាបានស្ថេរភាពនៅក្នុងប្រតិបត្តិការអាជីវកម្ម ក៏ដូចជាជួយបង្កើនឧត្តមភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។
លោកបានលើកឡើងថា តាមការសិក្សាកន្លងមក សហគ្រាសនៅកម្ពុជាតិចតួចណាស់បានចាប់យកបច្ចេកវិទ្យាយកទៅប្រើប្រាស់ដើម្បីជំរុញផលិតភាពនៅក្នុងខ្សែសង្វាក់ផលិតកម្ម។
ដោយមានការសហការជាមួយសមាគមធុរកិច្ចផ្សេងៗ លោក គី សុខគីម បានគូសបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញក៏បានចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកចូលរួមបានប្រមាណជាង ៣ ម៉ឺននាក់ លើការកសាងអភិវឌ្ឍសមត្ថភាពជំនាញឌីជីថល តាមរយៈការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សហគ្រាស៕

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៥ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា