Connect with us

ព័ត៌មានជាតិ

ចាប់ពីពេលនេះទៅព្រះសង្ឃអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណបានហើយ

បានផុស

នៅ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បាន​សម្រេចផ្ដល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប​ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង រាប់ទាំងព្រះសង្ឃ បុព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មបានបញ្ជាក់ថាការសម្រេចនេះដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ដោយបន្ថែមនូវចំណុចសំខាន់ៗចំនួន៣គឺនឹងរៀបចំធ្វើអត្តសញ្ញាណបណ្ណដែលមានទម្រង់ជាសន្លឹកប្លាស្ទិក និង/ឬជាទម្រង់អេឡិចត្រូនិក ផ្ដល់អត្តសញ្ញាណបណ្ណដល់ពលរដ្ឋខ្មែរគ្រប់រូប​រាប់ទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី ។ល។ បន្ថែមលើនោះអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនឹងត្រូវផ្ដល់អត្តសញ្ញាណបណ្ណអចិន្ត្រៃយ៍ជូនផងដែរ។

តាមរយៈសេចក្ដីជូនដំណឹងនេះក៏បានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកាន់អត្តសញ្ញាណបណ្ណ​អស់សុពលភាព ឬសុពលភាពតិចជាង១៨០ថ្ងៃ សូមរួសរាន់ដាក់ពាក្យស្នើសុំអត្តសញ្ញាបណ្ណថ្មីបាន។

អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរមានសារៈសំខាន់ជាច្រើនដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ពលរដ្ឋនិងអាចប្រើប្រាស់ក្នុងគោលបំណងផ្សេងៗដូចជា ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការ​ចុះបញ្ជីអចលវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អគ្គមេបញ្ជាការទ័ព ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់កងនាវឹកនៅមូលដ្ឋានសមុទ្ររាម

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានជាតិ៣ នាទីutes មុន

ចាប់ពីពេលនេះទៅព្រះសង្ឃអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណបានហើយ

វប្បធម៌ ជំនឿ៦ នាទីutes មុន

ក្រសួងវប្បធម៌ និងស្ថានទូតអ៊ីរ៉ង់ គ្រោងរៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ដើម្បីលើកកម្ពស់ការយល់ដឹងរវាងប្រជាជនទាំង២

ព័ត៌មានជាតិ១៦ នាទីutes មុន

IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤%ក្នុងឆ្នាំ២០២៥ ដោយសារបញ្ហាពន្ធគយ​

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម