Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ព ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់កងនាវឹកនៅមូលដ្ឋានសមុទ្ររាម

បានផុស

នៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យការងារហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន លើវគ្គបណ្តុះបណ្តាលជំនាញលើនាវារបស់កងនាវឹក នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះត្រួតពិនិត្យការងារហ្វឹកហ្វឺននេះ លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជួបពិភាក្សាជាមួយក្រុមយោធាចារ្យចិន ដើម្បីដឹងពីលទ្ធផលនៃការហ្វឹកហ្វឺនរបស់កងនាវឹកក្នុងត្រីមាសទី១ និងដាក់ផែនការហ្វឹកហ្វឺនសម្រាប់ត្រីមាសទី២ផងដែរ។

វគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងក្រោយមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម បានសាងសង់ឡើង ដើម្បីធានាដល់ការងារពង្រឹងសមត្ថភាព និងការហ្វឹកហ្វឺរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ដោយធ្វើយ៉ាងណាឱ្យកងទ័ពប្រទេសទាំងពីរមានលទ្ធភាពពេញលេញពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រឆាំងភេរវកម្មក្នុងតំបន់ កិច្ចការពារ និងទប់ស្កាត់គ្រោះមហន្តរាយ ការសង្គ្រោះមនុស្សធម៌ និងលំហាត់សមយុទ្ធ ជាដើម។

តែបើទោះបីជាមជ្ឈមណ្ឌលនេះស្ថិតក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដែលកើតចេញពីការជួយសាងសង់ដោយភាគីចិនក៏ដោយក្ដី តែកម្ពុជា បានអះអាងពីការស្វាគមន៍រាល់នាវាយោធាបរទេសទាំងអស់សុទ្ធតែអាចចូលមកចតនៅកំពង់ផែរាម ឬធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពនេះបាន។

លើកឡើងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាម ដែលដាក់ឱ្យដំណើរការនាពេលនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។

សម្តេចធិបតី បញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកងទ័ពជើងទឹកកម្ពុជា។ ជាក់ស្ដែង ថ្មីៗនេះ បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមូលដ្ឋាន​សមុទ្រ​រាម​នេះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ខណៈនាពេលខាងមុខ ក៏មានដំណឹងនៃការត្រៀមចូលចតរបស់នាវាយោធាប្រទេសមួយចំនួនទៀតផងដែរ ជាអាទិ៍ វៀតណាម ឥណ្ឌា រុស្ស៊ី រួមទាំងនាវាសហរដ្ឋអាមេរិកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ វិនាទី មុន

អគ្គមេបញ្ជាការទ័ព ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់កងនាវឹកនៅមូលដ្ឋានសមុទ្ររាម

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានជាតិ៤១ វិនាទី មុន

ចាប់ពីពេលនេះទៅព្រះសង្ឃអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណបានហើយ

វប្បធម៌ ជំនឿ៤ នាទីutes មុន

ក្រសួងវប្បធម៌ និងស្ថានទូតអ៊ីរ៉ង់ គ្រោងរៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ដើម្បីលើកកម្ពស់ការយល់ដឹងរវាងប្រជាជនទាំង២

ព័ត៌មានជាតិ១៤ នាទីutes មុន

IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤%ក្នុងឆ្នាំ២០២៥ ដោយសារបញ្ហាពន្ធគយ​

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម