Connect with us

ព័ត៌មានជាតិ

ប្រជានេសាទខេត្តក្រចេះ ត្អូញត្អែរ​​ពិបាក​នេសាទ​ត្រី លើកហេតុ​ផល​បម្រែបម្រួល​ទឹកទន្លេ

បានផុស

នៅ

របរនេសាទត្រីជាលក្ខណៈគ្រួសារ នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះឆ្នាំនេះ ហាក់បីដូចជា មានការពិបាកជាងឆ្នាំមុន ធ្វើឲ្យប្រជានេសាទមួយចំនួនមានការត្អូញត្អែរ ថារកត្រីអត់សូវបាន ដូចឆ្នាំមុននោះ។

លោក រដ្ឋា ជាប្រជានេសាទម្នាក់នៅខេត្តក្រចេះ បានឲ្យកម្ពុជាថ្មីដឹងថា រដូវនេះការនេសាទត្រីបានតិចតួច មានពេលខ្លះសឹងតែរកត្រីលក់យកលុយចាក់សាំងវិញសឹងតែមិនគ្រប់ផង បើប្រៀបធៀបនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជានេសាទរូបនេះបានគិតថា ផលលំបាកនៃការរកត្រីនៅឆ្នាំនេះ អាចបណ្ដាលមកពីកត្តាទឹកទន្លេ ពីព្រោះកាលពីឆ្នាំ​២០២៤ ក្នុងកំឡុងខែ ២-៣ ទឹកទន្លេមានលក្ខណៈថ្លា អាចនេសាទត្រីបានសមរម្យក្នុងមួយថ្ងៃ ហើយបើមានទឹកល្អក់វិញយ៉ាងយូរ ១ ខែកន្លះ។ ដោយឡែក នៅឆ្នាំ២០២៥ នេះវិញ ចាប់តាំងពីរដូវធ្លាក់ខ្យល់រហូតមកដល់ខែមេសានេះ ទឹកទន្លេមេគង្គក្រចេះ ហាក់មានការប្រែប្រួលជាបន្តបន្ទាប់ពីទឹកពណ៌សទៅជាទឹកមានស្លែរ បន្ទាប់មកក៏ប្រែជាទឹកល្អក់ ធ្វើឲ្យការនេសាទត្រីទន្លេក៏មានការពិបាកដូចគ្នា។

សព្វថ្ងៃនេះ ត្រីដែលនេសាទបានភាគច្រើនជាប្រភេទត្រីចម្រុះ ត្រីស្រកាតូចៗ មិនមែនជាប្រភេទត្រីដែល​គេត្រូវការ​កម្មង់ ដូច​ជាត្រី ឆ្វៀតជាដើម គឺរកអត់បានតែម្តង។ តាមទម្លាប់ លោកធ្លាប់រកត្រីពីមុនមក តែងតែត្រៀមឧបករណ៍នេសាទគ្រប់ប្រភេទ ជាប្រភេទមង ទៅតាមប្រភេទត្រី ថាតើខែណាត្រូវប្រើមងប្រភេទណា ត្រូវនឹងត្រីអ្វី ប៉ុន្តែឆ្នាំនេះរាយមង់គ្រប់ ប្រភេទហើយ នៅតែពិបាករកត្រីដដែល បានដែរតែបានតិចតួច។

លោក លោក រដ្ឋា បានបញ្ជាក់ថា បើប្រភេទត្រី ឆ្វៀតទន្លេវិញ រដូវនេះពិបាកក្នុងការនេសាទខ្លាំងណាស់ សឹងតែរកអត់បានតែម្តង ទោះបីជាត្រីប្រភេទនេះ មានអ្នកត្រូវការកម្មង់ច្រើនក៏ដោយ។

ពាក់ព័ន្ធការលើករបស់ប្រជានេសាទខាងលើនេះផងដែរ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងថា គឺបណ្ដាលមកពីកត្តាមនុស្ស និងកត្តាធម្មជាតិ។ ដោយសារបច្ចុប្បន្ន អ្នកនេសាទត្រីមានចំនួនច្រើនគ្រួសារខុសប្លែកពីមុន ដែលពីមុនមានប្រមាណជា ៥០​ គ្រួសារ ប៉ុន្តែឥឡូវកើនឡើងពី១០០ ទៅ ១៥០គ្រួសារឯណោះ។ ម្យាងវិញទៀត ត្រីគឺជាអាហារចាំបាច់បំផុតរបស់មនុស្ស ធ្វើម្ហូបញ៉ាំប្រចាំថ្ងៃ។ មួយវិញទៀត កត្តាធម្មជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ ទឹកឡើងនិងស្រកចុះអត់ទៀង នោះក៏ជាបញ្ហាដល់ការពងកូនត្រីផងដែរ។

ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទត្រីខុសច្បាប់ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ តែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបដូចភ្លៀងរលឹម៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម