​សម្តេចតេជោ បញ្ជា​ទៅ​លោក ម៉ម ប៉ុនហេង និង​លោក ឃួង ស្រេង ជួល​សណ្ឋាគារ​ណាមួយ​នៅ​ភ្នំពេញ​ដាក់​អ្នក​ដែល​គ្មាន​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​សម្តេចតេជោ បញ្ជា​ទៅ​លោក ម៉ម ប៉ុនហេង និង​លោក ឃួង ស្រេង ជួល​សណ្ឋាគារ​ណាមួយ​នៅ​ភ្នំពេញ​ដាក់​អ្នក​ដែល​គ្មាន​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក​

Published

on

សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជា​ទៅ​លោក ម៉ម ប៉ុនហេង និងលោក ឃួង​ ស្រេង រក​សណ្ឋាគារ​ណាមួយ​នៅ​រាជធានីភ្នំពេញ ដើម្បី​ជួល​ដាក់​អ្នក​ដែល​គ្មាន​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក​នៅក្នុងផ្ទះ។
ដើម្បី​ឲ្យ​ពួកគាត់​អាច​ទៅ​រស់​នៅ​ធ្វើ​ចត្តាឡីស័ក​រស់នៅ​បាន​ស្រួល​ ហើយ​ចំណែក​ថវិកាគឺ​រដ្ឋ​ជាអ្នក​ចំណាយ។

សម្តេចតេជោ​ ក៏​បាន​អំពាវនាវ​ដល់អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្មហុងគ្រី ដឹក​នាំ​ដោយ​លោក ភីធើ ស៊ីចាតូ (Peter Szijjarto) ដែល​ទស្សនកិច្ច​នៅ​កម្ពុជា​ ប្រមាណ​៩០០នាក់ធ្វើ​ចត្តាឡីស័ក​។

សម្តេចតេជោ​បាន​បន្ត​ថា សូម​លោក ឃួង​ ស្រេង អភិបាល​រាជធានីភ្នំពេញ ពិភាក្សា​ជាមួយ​នឹង​លោក ម៉ម ប៉ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជាបន្ទាន់​ ដើម្បី​ជ្រើសរើស​យក​សណ្ឋាគារ​ណាមួយ​ ហើយ​ប្រមូល​បងប្អូន​ទាំងអស់​ ទាំង​អ្នក​សារព័ត៌មាន​ទាំងឡាយ​ដែល​ខ្វះ​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក ដោយសារតែ​ខ្វះ​ផ្ទះសំបែង យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​សណ្ឋាគារ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម