Connect with us

ព័ត៌មានជាតិ

ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​ បាន​យាង​មកដល់​មាតុប្រទេស​វិញ​ហើយ​នា​ល្ងាច​ថ្ងៃទី ៧ ខែ វិច្ឆិកា​នេះ

បានផុស

នៅ

ភ្នំពេញ ៖​ ព្រះករុណា​ព្រះ បាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា​និង សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា ជាតិខ្មែរ បាន យាង និវត្តន៍ ពី ទីក្រុង ប៉ កាំ ង​នៃ សា​ធា រណ​រដ្ឋ​ប្រជាមានិត​ចិន​មកដល់ រាជធានី​ភ្នំពេញ​វិញ​ហើយ​នៅ ម៉ោង ជាង​៤ រសៀល ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០។

ឥស្សរជន ថ្នាក់ដឹកនាំ កំពូលៗ​បាន អញ្ជើញ ទទួល ព្រះរាជដំណើរ របស់ ព្រះអង្គ​នៅ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រួមមាន ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​,​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំ និង ព្រះរាជវង្សានុវង្ស រួមទាំង សិក្សា នុ សិស្ស និង ប្រជាពលរដ្ឋ ជាច្រើន ទៀត ។ នៅមុខ​ព្រះបរមរាជវាំង​ក៏មាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ឈរ​ចាំ ទទួល ព្រះរាជដំណើរ​យាង​ត្រឡប់​របស់​ព្រះអង្គ​ទាំង​ទ្វេ​ផងដែរ។

សូម​រមឹ្ល​ក​ថា ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី និង សម្តេចព្រះ មហាក្សត្រី បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស ចិន កាលពី ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ ដើម្បី ពិនិត្យ និង ព្យាបាល​ព្រះរាជសុខភាព​។

សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរី ភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះអង្គ​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​” មិត្ត ភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ដ៏​ឧត្តុង្គឧត្តម​ពី ឯកឧត្តម XI JINPING ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វិមាន​ប្រជាជន​ចិន ទីក្រុង​ប៉េកាំង​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន៕
ដោយ ៖ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម