ព័ត៌មានជាតិ
វីង និង City Express ជប៉ុនចាប់ដៃគូ ដើម្បីសម្រួលការផ្ទេរប្រាក់មកកម្ពុជា
វីង និង City Express ជប៉ុនចាប់ដៃគូ ដើម្បីសម្រួលការផ្ទេរប្រាក់មកកម្ពុជាភាពជាដៃគូរវាង City Express ជប៉ុននិងធនាគារឯកទេសវីង ជួយឲ្យពលករខ្មែរនៅប្រទេសជប៉ុនអាចផ្ញើប្រាក់បានភ្លាមៗ ដើម្បីផ្គត់ផ្គងគ្រួសារនៅក្នុងប្រទេសកម្ពុជា។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរសព្ទចល័តដំបូងគេនៅកម្ពុជា និងក្រុមហ៊ុន City Express Money Transfer Japan Co., Ltd. ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេមួយរបស់ប្រទេសជប៉ុន បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរស់នៅជប៉ុន។ តាមរយៈធនាគារឯកទេសវីង ឥឡូវនេះប្រជាជនអាចផ្ញើប្រាក់ ដែលរកបានមកទ្រទ្រង់គ្រួសាររបស់ពួកគេបានភ្លាមៗនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖“ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកំពុងបន្តបែបនេះ វាចាំបាច់ណាស់ដែលយើងពង្រឹងសមត្ថភាពសេវាផ្ទេរប្រាក់ឆ្លងប្រទេស ដើម្បីគាំទ្រដល់តម្រូវការរបស់សហគមន៍យើង ។ ពលករកម្ពុជានៅជប៉ុនឥឡូវអាចផ្ញើប្រាក់មកផ្ទះទោះជានៅដល់ភូមិដាច់ស្រយាលក៏ដោយ។” បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង ១០.០០០ នាក់កំពុងធ្វើការនៅប្រទេសជប៉ុន។ តាមរយៈភាពជាដៃគូនេះពួកគេអាចទៅម៉ាស៊ីនអេធីអឹមណាមួយនិងសាខាណាមួយនៃក្រុមហ៊ុន City Express ជប៉ុនហើយជ្រើសរើសផ្ញើប្រាក់តាមរយៈវីង។ បន្ទាប់មកពួកគេនឹងទទួលបានលេខកូដ ៨ ខ្ទង់សម្រាប់ក្រុមគ្រួសាររបស់ពួកគេដើម្បីដកប្រាក់នៅប្រទេសកម្ពុជាតាមរយៈភ្នាក់ងារវីងដែលមានជាង ៩០០០ កន្លែង ។

លោក Shrestha Mahesh Kumar ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន City Express ជប៉ុនបានមានប្រសាសន៍ថា៖“ យើងជឿជាក់ថាភាពជាដៃគូនេះនឹងបង្ហាញសមត្ថភាពសេវាហិរញ្ញវត្ថុរបស់យើង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាទាំងអស់ ។ បណ្តាញដ៏រឹងមាំរបស់ក្រុមហ៊ុនទាំងពីរនឹងផ្តល់ការផ្ទេរប្រាក់ភ្លាមៗនិងមានសុវត្ថិភាពដែលមានសារសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជារស់នៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុន City Express ជប៉ុននិងវីងតាំងចិត្តប្រើសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់សហគមន៍ ។ ក្រុមហ៊ុន City Express ជប៉ុនប្តេជ្ញាផ្តល់ដំណោះស្រាយផ្ទេរប្រាក់លឿនរហ័សគួរទុកចិត្ត និងមានសុវត្ថិភាពដល់អតិថិជនតាមរយៈបណ្តាញភ្នាក់ងារនៅទូទាំងពិភពលោក។ ដូចគ្នានេះដែរ ចក្ខុវិស័យរបស់វីង គឺផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទជាមួយបណ្តាញភ្នាក់ងារវីងនៅទូទាំងប្រទេស៕

ភាពជាដៃគូរវាង City Express ជប៉ុននិងធនាគារឯកទេសវីង ជួយឲ្យពលករខ្មែរនៅប្រទេសជប៉ុនអាចផ្ញើប្រាក់បានភ្លាមៗ ដើម្បីផ្គត់ផ្គងគ្រួសារនៅក្នុងប្រទេសកម្ពុជា។

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី