Connect with us

ព័ត៌មានជាតិ

ក្រោមតំណក់ភ្លៀងរលឹម ប្រមុខរដ្ឋាភិបាលអញ្ជើញសម្ពោធសមិទ្ធិផល​ទេសចរ​ដ៏ធំមួយទៀតសម្រាប់ជាតិ

បានផុស

នៅ

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​កម្មករ-ការិនី​ តាម​រោងចក្រ​ សហគ្រាស​ នៅ​ពេល​ដែល​មាន​ជំនន់​ទឹកភ្លៀង​។

តាមរយៈ​សេចក្ដីណែនាំ ​ស្ដីពី​វិធានការ​សុវត្ថិភាព​នៅ​តាម​រោងចក្រ ​សហគ្រាស​ ដែល​អាច​រង​ជំនន់​ទឹក​ភ្លៀង​ ​ទទួលបាន​ថ្ងៃនេះ​ បាន​ឲ្យ​ដឹង​ថា ​ដើម្បី​បញ្ចៀស​ហានិភ័យ​ការងារ ​និង​បង្ការ​គ្រោះថ្នាក់​ជា​យ​ថាហេតុ​ណាមួយ​ បណ្ដាលមកពី​ជំនន់​ទឹកភ្លៀង​ ក្រសួង​ សូម​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​សហ​គ្រាស ​និង​កម្មករ​និយោជិត​ ដែល​ស្ថិតនៅ​តំបន់​អាច​រង​នូវ​ជំនន់​ទឹកភ្លៀង ​ត្រូវ​តាម​ដាន​ជាប្រចាំ​នូវ​ការ​ព្យាករណ៍​ឧតុនិយម ​និង​ត្រៀម​គោលការណ៍​ណែនាំ ​អំពី​សុវត្ថិភាព​ និង​វិធីសាស្ត្រ​ជម្លៀស​ខ្លួន​ពេល​មាន​ទឹក​លិច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ត្រូវ​ពិនិត្យមើល​ប្រព័ន្ធ​អគ្គិសនី ​និង​ត្រូវ​បិទ​ចរន្តអគ្គិសនី​ជា​បណ្ដោះអាសន្ន​ភ្លាម ​ក្នុង​ករណី​ទឹក​ហូរ​ចូល​ក្នុង​អគារផលិតកម្ម​ និង​បរិវេណ​រោងចក្រ​ សហគ្រាស។ ​​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទីកន្លែង​ដែល​មាន​ស្តុក​ទុក​សារធាតុ​គីមី​ និង​ត្រូវ​បិទ​ធុង​រក្សា​សារធាតុ​គីមី​ឲ្យ​បាន​ជិត​ល្អ​ ដើម្បី​ចៀសវាង​ការ​លេច​ធ្លាយ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​និយោជិត​ និង​ប្រជាពលរដ្ឋ​។​

ចំពោះ​កម្មករ​និយោជិត​ ត្រូវ​គោរព​តាម​ការណែនាំ ​និង​ចាត់​ចែង​របស់​និយោជក​ ពាក់ព័ន្ធ​នឹង​វិធាន​ការ​សុវត្ថិភាព។ ត្រូវ​ចូលរួម​សហការ​ជាមួយ​និយោជក ​ក្នុង​ការ​បង្ការ ​ទប់ស្កាត់ ​ការ​ហូរ​ចូល​នូវ​ចំនួន​ទឹក​ភ្លៀង​ក្នុង​អគារ​ផលិតកម្ម​ និង​បរិវេណ​រោងចក្រ​សហគ្រាស។​ បន្ថែមពីនោះ ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រភព ​ឬ​ខ្សែ​ភ្លើង​ ដែល​ចម្លង​ចរន្តអគ្គិសនី។



គួរ​បញ្ជាក់​ថា​ រហូតមក​ដល់ពេលនេះ​ នៅ​មិនទាន់មាន​រោងចក្រ​សហគ្រាស​ណាមួយ​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​ដោយ​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​។ ​ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​នេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៨​នាក់ ​របួស​២​នាក់ ​ប៉ះពាល់​ប្រជាជន​ប្រមាណ ៥៣ ១៦៩ ​គ្រួសារ​ ស្មើនឹង​ ២១២ ៦៧៦ ​នាក់ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ប្រមាណ ​៦ ២៩៨​ គ្រួសារ ​ស្មើនឹង​២៥ ១៩២ ​នាក់ ផ្ទះ​ប៉ះពាល់​ប្រមាណ ៥១១ ៣៣៩ ​ខ្នង ផ្ទះ​ខូចខាត​៥២​ខ្នង សាលារៀន​លិច​ទឹក ៤៣៩​កន្លែង​ លិច​ស្រូវ​ និង​ដំណាំ​រួមផ្សំ​ជាង​២​ម៉ឺន​ហិកតា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​៕​
អត្ថបទ ៖ សំអឿន​

សូមចុចអាន ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៦​តុលា​នេះ​ ជំនន់​ទឹកភ្លៀង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៨​នាក់ ​និង​របួស​២​នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៨ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម