ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ស្នើអាជ្ញាធរ ជួសជុលផ្លូវបេតុងកំពុងរងការខូចខាត នៅសង្កាត់ចោមចៅ ១
ផ្លូវបេតុងមួយខ្សែដ៏សំខាន់ដែលមានប្រជាពលរដ្ឋជិះឆ្លងកាត់ច្រើនរាល់ថ្ងៃ កំពុងរងការខូចខាត កើតមានជង្ហុកជាបណ្ដើរៗ ហើយតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ជាក់ស្ដែងផ្លូវបេតុងកំពុងរងការខូចខាតនេះនៅតាមបណ្ដោយផ្លូវវត្តអង្គតាម៉ិញ ស្ថិតក្នុងភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ចាន់ សៀក ជាអាណាព្យាបាលសិស្សមកទទួលកូនចេញពីរៀននៅលើផ្លូវខាងលើ បានប្រាប់ កម្ពុជាថ្មី ថា ផ្លូវមួយនេះដំបូងឡើយគឺមានការខូច ក្រោយមកក៏ធ្វើការជួសជុលឡើងវិញស្អាត ដោយមានការចាក់បេតុង។ រហូតមកទល់ពេលនេះ ដោយសារតែមានរថយន្តធ្ងន់ៗ ចេញចូល បណ្ដាលឲ្យផ្លូវមួយចំនួនខូចជាបណ្ដើរៗ និងមានជង្ហុកកើតដោយកន្លែងផងដែរ។

លោក ចាន់ សៀក សង្កេតឃើញថា ឧស្សាហ៍ឃើញមានអ្នកដំណើរជិះមកធ្លាក់ក្នុងជង្ហុកដួលនៅពេលយប់ ដោយសារមើលមិនឃើញ ហើយរដូវវស្សាក៏បានខិតចូលមកដល់ បើអាជ្ញាធរមិនធ្វើការជួសជុលឡើងវិញនោះទេ អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ដោយឡែក អ្នកស្រី ដានី ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ ក៏បានឲ្យដឹងដែរថា ដំបូងឡើយផ្លូវមួយនេះគឺគ្រាន់តែមានស្នាមប្រេះបន្តិចបន្តួច ក្រោយមកក៏ចាប់ផ្ដើមខូចបន្តិចម្ដងៗ នៅត្រង់ចំណុចមួយចំនួន ក៏កើតចេញជាជង្ហុកតូច-ធំ។

អ្នកស្រី ដានី ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យមើល និងធ្វើការជួសជុលជង្ហុកនេះផង ដោយសារតែបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅពេលយប់តែម្ដងដែលមើលមិនឃើញ។

ពាក់ព័ន្ធបញ្ហានេះ លោក កង វង ចៅសង្កាត់ចោមចៅ ១ បានប្រាប់ កម្ពុជាថ្មី ថា លោកបានរាយការណ៍ជូនថ្នាក់លើរួចហើយចំពោះកន្លែងជង្ហុកទាំងនេះ រង់ចាំខាងជំនួយចុះមកជួសជុលតែប៉ុណ្ណោះ៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ