Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាលជំរុញឲ្យអជ្ញាធរក្រុងតាខ្មៅស្រាវជ្រាវរកឲ្យឃើញអ្នកពាក់ព័ន្ធជាមួយអ្នកដែលមានវិជ្ជមានកូវីដ-១៩ឲ្យបានឆាប់រហ័ស

បានផុស

នៅ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រជុំបន្ទាន់ជាមួយ អជ្ញាធរក្រុងតាខ្មៅ មន្ត្រីសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងដើម្បីដាក់ផែនការស្រាវជ្រាវរកឲ្យឃើញអ្នកដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកដែលមានវិជ្ជមានជំងឺ កូវីដ-១៩ ទាំងអស់ ក្នុងក្រុងតាខ្មៅ ធ្វើយ៉ាងណាត្រូវនាំអ្នកដែលពាក់ពន្ធ័ទាំងនោះមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុងតាខ្មៅ ត្រូវគ្រប់គ្រងឲ្យបានអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកដែលវិជ្ជមានជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ ត្រូវដាក់អ្នកទាំងនោះឲ្យធ្វើចត្តាឡីស័កនៅមណ្ឌល និងនៅតាមផ្ទះឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងគ្រប់គ្រងពួកគាត់ឲ្យធ្វើចត្តាឡីស័កបានគ្រប់តាមកាលកំណត់ដោយមានការគេចវេស រក្សាអនាម័យ ជាពិសេសអាជ្ញាធរត្រូវផ្គត់ផ្គង់ម្ហូបអាហារ ៣ពេលឲ្យបានសមរម្យសម្រាប់ជូនពួកគាត់ ហើយចំពោះអ្នកដែរធ្វើចត្តាឡីស័កនៅផ្ទះក៏ត្រូវទិញម្ហូបអាហារ បន្លែ ត្រីសាច់ និងផ្ដល់អង្ករជូនពួកគាត់ក្នុងអំឡុងធ្វើច័ត្តឡីស័កឲ្យបានសមរម្យផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យ មន្ត្រីជួរមុខដែលកំពុងអនុវត្តការងារផ្ទាល់ទាក់ទងនឹងជំងឺកូវីដ-១៩នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វើប្រទេសជាដាច់ខាត ត្រូវចេះការពារខ្លួនឯងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ហើយត្រូវបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣កុំ និង៣ការពារឲ្យបានគ្រប់ៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម