Connect with us

ព័ត៌មានជាតិ

សញ្ញា និងវិធីព្យាបាលការហើមជើងកំឡុងមានផ្ទៃពោះ!

បានផុស

នៅ

ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគៀក (pelvic veins) ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើអោយលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតានិងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅកំឡុងពេលត្រីមាសទី៣នៃផ្ទៃពោះ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពរពោះកូនភ្លោះ (ជាបាតុភូតធម្មតាដែលកើតមានកំឡុងមានផ្ទៃពោះ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សញ្ញាអាសន្ននៃការហើមជើងកំឡុងមានផ្ទៃពោះដែលត្រូវយកចិត្តទុកដាក់រួមមាន៖ លើសសម្ពាធឈាម ហត់ដង្ហក់ ទឹកនោមតិច ជើងឡើងក្រហមហើយឈឺ​ជា​ដើម។ បើជាការហើមមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុអោយបានគ្រប់ជ្រុងជ្រោយ និងទទួលដំបូន្មាន ឬការព្យាបាលដ៏ត្រឹមត្រូវ។ បើគ្រូពេទ្យរកឃើញថាជាការហើមដោយមូលហេតុធម្មតានៃការមានគភ៌ នោះស្ត្រីយើងគួរអនុវត្តទំលាប់មួយចំនួនដូចខាងក្រោម៖

  • គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅ លើសរសៃឈាមធំៗ។ 
  • ដាក់ជើងរបស់អ្នកឲ្យបានខ្ពស់ គ្រប់ពេលដែលអាចធ្វើបានដូចជា នៅពេលធ្វើការ រឺពេលគេង រឺតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
  • ជៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
  • ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបទ រឺដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
  • ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច។
    ស្ត្រីមានផ្ទៃពោះគួរតែមកតាមដាន និងពិនិត្យសុខភាពអោយបានទៀងទាត់ជាប្រចាំ។

    ក្នុងករណីមានការហើមនិងក្តីបារម្មណ៍ណាមួយ គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព៕

    អត្ថបទ៖ រស្មី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម