Connect with us

ព័ត៌មានជាតិ

លំអិត ករណីជនសង្ស័យមួយក្រុមបន្លំខ្លួនជា​គ្រូពេទ្យចុះយកសំណាក​ចាប់ជំរិត​ទារប្រាក់​ពី​ជនរង​គ្រោះ៣ម៉ឺនដុល្លារ​

បានផុស

នៅ

​ករណីចាប់ជំរិតដោយជនសង្ស័យមួយក្រុមប្រើល្បិចនិងស្លៀកសំលៀកបំពាក់ជាគ្រូពេទ្យចុះយកសំណាកជំងឺកីវីដ១៩ ត្រូវបានកម្លាំង​នគរបាល​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី រួមទាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ ចុះបង្ក្រាប់​ជនសង្ស័យ​ប្រុស​ស្រី​បាន​ចំនួន​១៤​នាក់ នៅ​ចំណុច​សណ្ឋាគារ POSITANO BOUTIQUE HOTEL​ ផ្ទះ​លេខ​០៤ និង​លេខ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​កាលពីវេលា​ម៉ោង​០៤​ល្ងាច​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង១៨​និង​០០​នាទី ថ្ងៃទី២០ ខែ​មីនា ឆ្នាំ​២០២១ មាន​ជនសង្ស័យ​មួយក្រុមបាន​ស្លៀក​សំលៀកបំពាក់​គ្រូពេទ្យ បាន​ចូលទៅ​ចាប់​ជនរង​គ្រោះ​ឈ្មោះ HUANG WENG XUAN ភេទ​ប្រុស ជនជាតិ​ចិន នៅក្នុង​សណ្ធាគារ ដឺ​ព្រី​នស៍ ស្ថិតនៅ​ផ្លូវ​លេខ៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ប្រើល្បិច​ថា ​នាំយក​ទៅធ្វើ​ចត្តា​ទ្បី​ស័ក ហើយ​ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅ​បង្ខាំង​ទុក​នៅ​ស​ណ្ធាគារ SKAYLINE ស្ថិតនៅ ផ្លូវ​១៣៤ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដោយ​ជំរិត​ទារប្រាក់​ចំនួន៣​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​និង​ការដោះលែង ។ រហូតដល់​ថ្ងៃទី២៣ ខែ​មិនា ឆ្នាំ២០២១ ទើប​ក្រុម​ជនសង្ស័យ​បាន​ដោះលែង​ជនរងគ្រោះ ក្រោយពី​ជំរិត​ទារប្រាក់​បានសម្រេច​។

ក្រោយពី​ក្រុម​ជនសង្ស័យ​ជំរិត​ទារប្រាក់​បានសម្រេចហើយនោះ ជនរងគ្រោះ ក៏បាន​ទៅ​រាយការណ៍​សមត្ថកិច្ច​ជំនាញ ធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត រហូត​កំណត់​អត្ថ​សញ្ញាណ ទើប​នៅ​រសៀល ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និងកម្លាំង​មូលដ្ឋាន ឈានទៅដល់​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន១៤​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន៧​នាក់ និង​ជនជាតិ​វៀតណាម៧​នាក់ នៅ​ចំណុច​ស​ណ្ធា​គារ ប៉ូ​ស៊ីកា​ណូ​ប៊ូ​ទិ​ក POSITANO BOUTIQUE HOTEL ផ្លូវ​លេខ១៤៤ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ប្រគល់​ជូន​កម្លាំង​នគរបាល​ជំនាញ​មូលដ្ឋាន​ខណ្ឌចំការមន​ធ្វើការ​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម