Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​គ្រោង​នឹង​ស្ថាបនា​ផ្លូវ និង​ច្រាំង ទន្លេ​ត្រើយ​ខាងកើត ចាប់ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់​រហូត​ដល់​តំបន់ អភិវឌ្ឍន៍​កោះនរា

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាបនា​ផ្លូវ និង​ច្រាំង ទន្លេ​ត្រើយ​ខាងកើត អំពី​បេតុង ចាប់ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ រហូតដល់​តំបន់ អភិវឌ្ឍន៍​កោះ​នរា ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ចាប់ពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ​តទៅ​។

ការ​អនុវត្តន៍​នូវ​គម្រោង​ខាងលើ​នេះ​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​សោភណភាព ការពារ​ការ​បាក់​ច្រាំងទន្លេ ដោះស្រាយ​លំហូរ​ចរាចរ និង រៀបចំ​សណ្តាប់​ធ្នាប់​នៅ​តាម​ច្រាំងទន្លេ​ត្រើយ​ខាងកើត ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ នៃ​រាជធានី​ភ្នំពេញ និង​សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​។

នេះ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​២៦ មីនា​នេះ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ដើម្បី​លើកកម្ពស់​សោភណភាព ការពារ​ការ​បាក់​ច្រាំងទន្លេ ដោះស្រាយ​លំហូរ​ចរាចរ និង រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ច្រាំងទន្លេ​ត្រើយ​ខាងកើត ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ នៃ​រាជធានី​ភ្នំពេញ សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ស្ថាបនា​ផ្លូវ និង​ច្រាំង ទន្លេ​ត្រើយ​ខាងកើត​អំពី​បេតុង ចាប់ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ រហូតដល់​តំបន់ អភិវឌ្ឍន៍​កោះ​នរា ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​តទៅ​។ ដូចនេះ ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ខាងលើ ដំណើរការ​ទៅ ដោយ​រលូន ស្របតាម​ប្រតិទិន​ការងារ​ដែល​បាន​គ្រោងទុក រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ដី​ចំណី​ទន្លេ ត្រង់​ទីតាំង​អនុវត្ត​គម្រោង ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល និង​ផ្តល់​កិច្ច សហការ​ល្អ​ដល់​ក្រុម​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែ​ល​ចុះ​អនុវត្ត​ការងារ​ខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ដី​ចំណី ទន្លេ ត្រង់​ទីតាំង​អនុវត្ត​គម្រោង​ខាងលើ នឹង​ចូល​រួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ការ អនុវត្ត​ការងារ​ស្ថាបនា​ផ្លូវ និង​ច្រាំងទន្លេ​នេះ ទទួលបាន​ជោគជ័យ​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អង្គភាព ពាក់ព័ន្ធ​នានា​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាប និង ចូលរួម​អនុវត្ត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ៗ​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បទល្មើសចោរកម្ម
សន្តិសុខសង្គម៦ នាទីutes មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

សេដ្ឋកិច្ច១២ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម