Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកណ្តាល​ស​ម្រេច​យក​សណ្ឋាគារ​មួយទៀត​ធ្វើជា​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​ធ្ងន់ធ្ងរ

បានផុស

នៅ

អាជ្ញាធរ​ខេត្តកណ្តាល​បានសម្រេច​ជ្រើស​រើស​យក​សណ្ឋាគារ​មួយទៀត​ស្ថិតនៅ​ភូមិ​ព្រែក​សឹ​ង្គ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ធ្វើជា​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​ធ្ងន់ធ្ងរ។

ជាក់ស្តែង​គ្រាន់តែ​ថ្ងៃទី​២៦​មីនា​នេះ ​បើ​តាម​ក្រសួងសុខាភិបាល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្តកណ្តាល​មាន​រហូតដល់​៧៣​នាក់​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​៩៦​នាក់ ​នៅ​ទូទាំង​ប្រទេស​។

នេះ​ជា​សណ្ឋាគារ​ទី​២​ហើយ​ ដែល​អាជ្ញាធរខេត្ត​បាន​យក​ធ្វើជា​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ដែល​សណ្ឋាគារ​ទី​១​មាន​ទីតាំងនៅ​តំបន់​ខាងលើ​ដែរ​ដែលមាន​បន្ទប់​ចំនួន​១០១​បន្ទប់​ដែល​អាច​ដាក់​គ្រែ​បាន​ចំនួន​២០២​គ្រែ​ដោយ​មិនចាំបាច់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ទៀតឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២៦​មីនា​នេះ​ថា​ការ​សម្រេច​យក​សណ្ឋាគារ​មួយទៀត​នៅ​ជ្រៃ​ធំ​ស្រុក​កោះធំ​ធ្វើជា​ទីតាំង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ​គឺ​ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​ហើយ​ខណៈ​ចំនួន​អ្នក​ឆ្លង​នៅ​ខេត្តកណ្តាល​មានការ​កើនឡើង​ខ្ពស់​។

លោក​បាន​បន្ត​ថា ​«​សណ្ឋាគារ​ដែល​ត្រូវ​ធ្វើជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​នេះ​ពីមុន​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ម្ចាស់​សណ្ឋាគារ​បាន​ស្ម័គ្រចិត្ត​ផ្តល់​ឲ្យ​រដ្ឋបាលខេត្ត​តែម្តង​»​។

លោក​បាន​បន្ត​ត​ថាស​ណ្ឋាគារ​នោះ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​សណ្ឋាគារ​មុន​ដែល​រដ្ឋបាលខេត្ត​បាន​យក​ធ្វើជា​ទីតាំង​ព្យាបាល​ជំងឺ​កូ​វីដ​ដែរ​។

លោក​បាន​បន្ថែម​ថា ​រហូត​មកដល់ពេលនេះ​ខេត្ត​ទើប​មាន​កន្លែង​ព្យាបាល​សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​ទីតាំង​ទេ​ក្នុង​នោះ​មាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​និង​សណ្ឋាគារ​មួយ​នៅ​ជ្រៃ​ធំ​ហើយ​បើ​មាន​សណ្ឋាគារ​នេះ​មួយទៀត​កើនឡើង​ដល់​៣​ទីតាំង​ហើយ​។

​យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្ត​ក៏មាន​ការ​ខ្វះខាត​គ្រូពេទ្យ​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ផងដែរ​។​ ប៉ុន្តែ​មានការ​ជួយ​ផ្តល់​គ្រូពេទ្យ​បន្ថែម​ពី​ក្រសួងសុខាភិបាល​និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ៤៥ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម