Connect with us

ព័ត៌មានជាតិ

ផ្លូវ​ ២ ខ្សែប្រវែង​ជិត ១០ គីឡូម៉ែត្រ ក្នុងក្រុងក្រចេះ កំពុង​សិក្សាលើកកម្រិត​ពី​ផ្លូវ​ដី​ទៅ​ជា​ផ្លូវ​កៅស៊ូ

បានផុស

នៅ

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ បាន​ចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ដែលជាការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។

ក្នុងដំណើរអញ្ចើញចុះពិនិត្យផ្លូវទាំង ២ ខ្សែនេះ ធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងក្រុងក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែលអាជ្ញាធរកំពុង​​សិក្សាលើកកម្រិតគុណភាព​ជា​ផ្លូវ​កៅស៊ូ ផ្លូវ​ខ្សែទី១ គឺ​ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដែល​បម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការ​ដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ។

ផ្លូវខ្សែទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក លោករដ្ឋមន្ដ្រីបានណែនាំដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជំវិញខេត្ត ធ្វើការសិក្សាបន្ថែមនិងពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងផែនការដើម្បីស្ថាបនាលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែនេះ។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានឲ្យដឹងថា ផ្លូវទាំង២ខ្សែនេះ គឺជាផ្លូវដ៏សារៈសំខាន់មួយបម្រើដល់ការធ្វើដំណើរ វិស័យទេសចរឆ្ពោះទៅកាន់មណ្ឌលវិបស្សនាជ្រោយថ្ម ការដឹកជញ្ជូនដំណាំកសិកម្ម ជាពិសេសការដឹកជញ្ជូនផលស្រូវ នារដូវប្រមូលផល និងជាការតភ្ជាប់រវាងភូមិស្រែស្ដៅ ក្នុងសង្កាត់អូឫស្សី ទៅភូមិរកាកណ្ដាល ក្នុងសង្កាត់រកាកណ្ដាល ក្នុងក្រុងក្រចេះ កាន់តែងាយស្រួល និងបង្ខិតចម្ងាយ​ធ្វើ​ដំណើរកាន់តែ​ជិតថែមទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក គីម ជុងអ៊ុន ចុះពិនិត្យការហាត់សមប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់សង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម