Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​យប់​ថ្ងៃទី​៧​វិច្ឆិកា​ ក្រសួង​អប់រំ​រក​ឃើញ​គ្រឹះស្ថានសិក្សា​ឯកជន​៨​និង​អង្គភាព​មួយចំនួន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី

បានផុស

នៅ

ភ្នំពេញ​ ៖ លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​ ខែវិច្ឆិកា​នេះ​ថា ​គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ២០២០ ក្រសួង​អប់រំ​បាន​រកឃើញ​អង្គភាព​ក្រោម​ឱវាទ​មួយចំនួន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​រួមមាន​ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​០១ និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​០៨។

លោក​បាន​បន្ត​ថា ​ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ​១​មាន​ពាក់ព័ន្ធ​នឹង​គ្រូ​បង្ហាត់កីឡា​កា​រ៉ា​តេ​ដូ​ដែល​ជា​អង្គរក្ស​ជនជាតិ​ខ្មែរ​ការពារ​ផ្ទាល់​ គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​១​ដែលមាន​បុគ្គលិក​និង​សមាជិកគ្រួសារ​ចំនួន​២៣​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​៨​មាន​សិស្ស​១៤​រូប​ ដែល​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

លោក​បាន​បន្តថា គណៈ​គ្រប់គ្រង​ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ មន្ទីរអប់រំ យុវជន និង​កីឡា និង​គ្រឹះស្ថានសិក្សា​បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។ ​រីឯ គ្រឹះស្ថានសិក្សា​បាន​ផ្អាក​ដំណើរ​ការសិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការចាំបាច់ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​រយៈ​ពេល​១៤​ថ្ងៃ​។

លោក​បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយៈ​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។

ចំពោះមុខ​នេះ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​បើតាម​ក្រសួងសុខាភិបាល​ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ៤​នាក់ ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០៣​នាក់ (​ដែលជា​ការធ្វើ​តេស្ត​លើក​ទី​១) និង​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០១​នាក់ (​ដែលជា​ការធ្វើ​តេស្ត​លើក​ទី​២ ជា​អង្គរក្ស​ការពារ​ផ្ទាល់​)​។​ដូច្នេះ ចំនួន​សរុប​អ្នក​ប៉ះពាល់​ទាំងអស់​មាន ៨៩២​នាក់ សម្រាប់​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្នុង​ចំនួន​នេះ មាន​បុគ្គល​ម្នាក់ (​ដូច​បាន​ជម្រាប ជូន​ខាងលើនេះ​) មាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅពេល​ធ្វើតេស្ត​លើក​ទី​២៕
សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម