ព័ត៌មានជាតិ
ម្ចាស់ផ្ទះជួលមួយចំនួន ចាប់ផ្តើមលើកលែងមិនយកថ្លៃឈ្នួលផ្ទះពីកម្មកររោងចក្រ
ម្ចាស់ផ្ទះជួលមួយចំនួន បានចាប់ផ្តើមបន្ធូរបន្ថយអនុគ្រោះលើការមិនយកថ្លៃផ្ទះជួល ឬបន្ទប់ជួលពីប្រជាពលរដ្ឋកម្មកររោងចក្រ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រាលបន្ទុករបស់កម្មករក្នុងពេលដដែលប្រទេសកំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩។
លោក សុខ ឃាង និងភរិយា ជាម្ចាស់ផ្ទះជួល ដែលមានបន្ទប់ ៣០០ នៅមុខរោងចក្រញ៉ូស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានឯកភាពអនុគ្រោះមិនយកឈ្នួលផ្ទះ ទាំង៣០០ បន្ទប់ រយៈពេល២ខែ សម្រាប់ខែមេសា និងខែឧសភា ពីកម្មករ និយោជិតដែលកំពុងស្នាក់នៅ។

លោក លឹម ជា នាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្តិតនៅផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រកាសផ្តល់បន្ទប់ជួលចំនួន២៧០បន្ទប់ ដោយមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងជាម្ចាស់បន្ទប់ទី៤ហើយ ដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រហូតដល់ពួកគាត់មានការងារធ្វើឡើងវិញ។

ក្រៅពីនេះ នៅមានម្ចាស់ផ្ទះជួលមួយចំនួនទៀត ក៏បានប្រកាសលើកលែងការយកថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួលជាបន្តបន្ទាប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាលបន្ទុកកម្មករ កម្មការិនី រហូតដល់មានភាពធូរស្រាលនៃការឆ្លងរាលដាលក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ ចំពោះលោក ម្ចាស់ផ្ទះជួលដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីអំពាវនាវទៅដល់ម្ចាស់ផ្ទះជួល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យផ្តល់លទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតដល់ស្ថានភាពនៃការរីករាលដាល មានភាពធូរស្រាលឡើងវិញ។

លោកឃួង ស្រេង ក៏អំពាវឲ្យម្ចាស់ផ្ទះជួល យោគយល់ចំពោះការយឺតយ៉ាវ ក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាកម្ចាស់ផ្ទះ ដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងឲ្យពួកគាត់ស្នាក់នៅបន្តទៀត មិនគួរដេញពួកគាត់ចេញឡើយ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា