ព័ត៌មានជាតិ
កុំតប់ប្រមល់មេរោគរាតត្បាត តោះ! ដើរកម្សាន្តកាត់ព្រៃទៅលេងប្រាសាទបាយ៉ង់កោលើកំពូលភ្នំ មិនអាចបំភ្លេចបាន
គ្រប់គ្នាកំពុងតែតប់ប្រមល់ដោយសារមេរោគកូវីដរាតត្បាតមិនលស់ថ្ងៃ។ យ៉ាងណាកំដរអារម្មណ៍នៅពេលដ៏ស្មុគស្មាញនេះ មកកម្សាន្តសប្បាយដំណើរត្រាច់ចរទៅលេងប្រាសាទបាយ៉ង់កោលើកំពូលភ្នំបាយ៉ង់ក្រោមដំណក់ទឹកភ្លៀងរលឹមស្រិចៗ ជាមួយទេសភាពយ៉ាងខៀវស្រងាត់នារដូវវស្សា អាចផ្លាស់ប្តូរបរិយាសស្មុគស្មាញនៅពេលនេះ។











ប្រាសាទភ្នំបាយ៉ង់កោត្រូវបានសាងសង់ឡើងដោយ ព្រះបាទភវវរ្ម័នទី២ ក្នុងសតវត្សរ៍ទី ៧ ពីឆ្នាំ ៦១៥ ដល់ ៦៣៥ ក្នុងបំណងឧទ្ទិសដល់ព្រហ្មញសាសនា។
ប្រាសាទនេះត្រូវបានសង់ឡើងនៅលើកំពូលភ្នំបាយ៉ង់ដែលមានរយៈកម្ពស់ ៣១៣ ម៉ែត្រ និងមានជណ្ដើរ៣ដំណាក់។ តួប្រាសាទត្រូវបានសាងសង់ពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត (ថ្មស្រទាប់) ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ហើយក្រៅពីប្រាសាទបាយ៉ង់យើងឃើញមានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទមានតម្កល់លិង្គព្រះឥសូរសម័យបុរាណ៕
ប្រាសាទភ្នំបាយ៉ង់មានឈ្មោះដើមថា សិវបុរ។ ប្រាសាទភ្នំបាយ៉ង់កោមានភូមិសាស្ត្រស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយប្រហែលជា២០គីឡូម៉ែត្រពីព្រំដែនវៀតណាម។ ដើម្បីទៅដល់ប្រាសាទភ្នំនេះលោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ២ ចម្ងាយ១២១ គីឡូម៉ែត្រពីក្រុងភ្នំពេញដោយកាត់ ស្រុកបាទី ស្រុកសំរោង ទីរួមខេត្តតាកែវ និងចម្ងាយ៤៣គីឡូម៉ែត្រចេញពីក្រុងដូនកែវ។ ពេលទៅដល់ចង្កេះភ្នំ អ្នកត្រូវធ្វើដំណើរដោយថ្មើរជើងលើផ្លូវបេតុងប្រវែង ២៥០០ ម៉ែត្រ ហើយបន្តដំណើរថ្មើរជើងឡើងជណ្តើរ ៣៥០កាំ។ អ្នកក៏អាចជិះម៉ូតូឌុបរបស់អ្នកភូមិឡើងផងដែរក្នុងតម្លៃ ២០០០០រៀលទៅមកសម្រាប់ភ្ញៀវម្នាក់។ តាមផ្លូវឡើងភ្នំអ្នកអាចរីករាយជាមួយនឹងសម្រស់ធម្មជាតិតាមដងផ្លូវលម្អដោយដើមឈើ កូនរុក្ខជាតិតូចៗ និងផ្កាព្រៃជាច្រើនផងដែរ ហើយពេលដល់កំពូលភ្នំអ្នកអាចដើរទស្សនាប្រាសាទនានានៅលើភ្នំ ពិសេសទេសភាពដ៏ស្រស់ស្អាតមើលពីកំពូលភ្នំ។ លើសពីនេះអ្នកក៏អាចទៅទស្សនាថ្មបីដុំនៅក្បែរនោះដែលមានទេសភាពស្រស់ស្អាតគួរជាទីទាក់ទាញនិងគយគន់។ ដូចនេះបើអ្នកមិនទាន់បានទៅទេ អ្នកគួរតែសាកល្បងដោយគ្រាន់តែចំណាយពេលមួយថ្ងៃតែប៉ុណ្ណោះ៕
រូបថត៖ KHMER the Jungle

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់