Connect with us

ព័ត៌មានជាតិ

អាជ្ញាធរផ្ដល់អំណោយដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ​ចំនួន២​ខ្នង​​

បានផុស

នៅ

ជនរងគ្រោះជាម្ចាស់ផ្ទះដែល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ចំនួន២ខ្នងកន្លងមក​នោះ បាន​ទទួល​អំ​ណោយ​ពី​ឯកឧត្តម ហង្ស​ ស៊ីផា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោក ​អាង​ ណា​រិ​ទ្ធ​ ប្រធាន​មន្ទីរ​ដែនដី​និង​សំណង់​ខេត្តបន្ទាយមានជ័យ​ និង​ជា​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​សង្កាត់​ព្រះ​ពន្លា លោក​ ព្រឹម​ សាលី​ ប្រធាន​សាខា​ពន្ធដា​ខេត្តបន្ទាយមានជ័យ និង​ជា​ក្រុមការ​ងារ​ថ្នាក់​ខេត្ត​ចុះជួយ​សង្កាត់​ព្រះ​ពន្លា លោក​ មុំ​​ ប៊ុណ្ណា ចៅសង្កាត់​ព្រះ​ពន្លា​និង​មន្ត្រី​អមដំណើរ​ជា​ច្រើន​នាក់​ទៀត នៅ​ព្រឹក ថ្ងៃទី​២៧ ខែ មីនា ឆ្នាំ ២០២១ នៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដែលទទួលបានក្នុង​១​គ្រួសារ​ទទួលបាន​ភួយ​៣ អង្ក​៣០​គីឡូ ទឹក​ស៊ីអ៊ីវ​៣​យួរ ទឹកត្រី​៣​យួរ ទឹក​សុទ្ធ​១​កេះ ស័ង្កសី ២៥​សន្លឹក និង​ថវិការ​៧០​ម៉ឺន​រៀល ។​

គួរបញ្ជាក់​ផងដែ​ថា​ កាលវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី២៤​ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីអគ្គិភ័យឆាបឆេះផ្ទះ​ចំនួន២​ខ្នង​ទាំង​ស្រុង​ក្នុងនោះ​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ពន្លត់ភ្លើង​យ៉ាង សស្រាក់ សស្រាំ​មិនយូរ​បណ្តាល​ឲ្យ​ភ្លើង​រលត់​ជា​ស្ថាពរ​។​

​ក្នុង​ពិធី​ចែក​អំណោយ​នោះ​ឯកឧត្តម ហង្ស​ ស៊ីផា បាន​ប្រាប់​​ឲ្យ​ដឹងថា ​ក្រុមការងារ​របស់លោក​បាន​នាំយក​អំណោយ​ចែកជូន​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នោះ​យកទៅ​ឲ្យ​ដល់​កន្លែង​ផ្ទាល់ដៃ​តែម្តង​។​ ​ហើយ​លោក​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារត្រូវ​ចាប់​ផ្តើមធ្វើ​ផ្ទះ​ឡើងវិញ​រស់នៅ​បន្ត​និង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​បង្កបង្កើន​ផលដំណាំ​ឡើងវិញ និង​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ផងដែរ​៕

អត្ថបទ ៖ ​វ៉ាន់​ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម