ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ ឧបត្ថម្ភអាល់កុល និងម៉ាស់ជូនខេត្តត្បូងឃ្មុំ
ធនាគារ វឌ្ឍនៈបានឧបត្ថម្ភអាល់កុលចំនួន៦០០លីត្រ និងម៉ាស់ចំនួន៧៥,០០០ម៉ាស់ជូនសាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ក្នុងខេត្ត។

ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់ធនាគារវឌ្ឍនៈ ដែលបានគិតគូរ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា «ការឧបត្ថម្ភអាល់កុល និងម៉ាស់ទាំងនេះ គឺចំពេលដែលខេត្តកំពុងត្រូវការ ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ទាំងនៅក្នុងខេត្ត និងនៅទូទាំងប្រទេសកម្ពុជា។» ក្នុងខេត្តត្បូងឃ្មុំ ក្នុងពេលថ្មីៗនេះ មន្ត្រីប៉ូលិស២រូបបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ហើយការឆ្លងទាំងពីរករណីនេះ គឺសុទ្ធតែពាក់ព័ន្ធទៅនឹងការព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ។


គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលធនាគារ វឌ្ឍនៈបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។ កាលពីខែធ្នូ ឆ្នាំ២០២០ ធនាគារ វឌ្ឍនៈបានឧបត្ថម្ភទឹកប្រាក់ចំនួន១លានដុល្លារជូនដល់រាជរដ្ឋាភិបាល ដើម្បីប្រមូលថវិកា ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ លើសពីនេះ ធនាគារ វឌ្ឍនៈ ក៏បានប្រមូលថវិកាបរិច្ចាគបន្ថែម ប្រហែល ១៦៧,០០០ដុល្លារ ពីសប្បុរសជននានា និងបានប្រគល់ថវិកានេះជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី