ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារពង្រក្រោយពីមានអ្នកវិជ្ជមានកូវីដ១៩
ក្រោយពីបិទផ្សារពង្រក្នុងឃុំពង្រស្រុករលាប្អៀរមិនឲ្យអាជីវករលក់ដូរ៣ថ្ងៃកន្លងទៅនេះ ដោយសារតែមានប្ដីប្រពន្ធ២នាក់មានវិជ្ជមានកូវីដ១៩ មកពីរាជធានីភ្នំពេញចូលក្នុងផ្សារមួយនេះ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ដើម្បីធានាសុវត្ថិភាពសម្រាប់អាជីវករពេលបើកការលក់ដូរក្នុងសារនេះឡើងវិញ ។

លោកវេជ្ជបណ្ឌិត គង់ ចាន់ធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបាននិយាយថា ក្រោយពីមាន២នាក់ប្ដីប្រពន្ធមកពីរាជធានីភ្នំពេញ មកខេត្តកំពង់ឆ្នាំងមានការប៉ះពាល់ដោយប្រយោលនិងផ្ទាល់ ជាមួយក្រុមអ្នកលក់ដូរក្នុងផ្សាពង្រ ទើបអាជ្ញាធរខេត្តកំពង់ឆ្នាំងសម្រេចបិទការលក់ដូរផ្សារជាបណ្ដោះអាសន្ន។ ហើយថ្ងៃនេះឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងចុះបាញ់ថ្នាំសម្លាប់មេរោគជុំវិញបរិវេណផ្សារនេះផងដែរ ដើម្បីផ្ដល់សុវត្ថិភាពដល់អាជីវករយើងក្នុងពេលបើកការលក់ដូរឡើងវិញ។

ដោយឡែកលោក ខែក សុផល មេឃុំពង្រ បានលើកឡើងថា ក្រោយពីមានបាតុភាពនៃជំងឺកូវីដ១៩ ផ្សារពង្រត្រូវបានបិទចាប់ពីថ្ងៃទី២៤ ខែមីនា មកដល់ពេលនេះមានរយៈពេល៣ថ្ងៃហើយ គឺពុំមានអាជីវករចេញចូលនោះទេ លើកលែងតែ អ្នកមានផ្ទះល្វែងនៅក្នុងផ្សារ បានចេញចូលបន្តិចបន្តួចតែប៉ុណ្ណោះ ដែលធ្វើឱ្យក្នុងផ្សារស្ងប់ស្ងាត់និងមានការព័ទ្ធខ្សែផងដែរ ។
អាជ្ញាធរឃុំពង្រក៏សូមថ្លែង អំណរគុណដល់អាជ្ញាធរខេត្តដែលមានចំណាត់ការក្នុងការបិទផ្សារពង្រទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ដូច្នេះតាមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញក៏បានចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារពង្រក្នុងការធានាឲ្យមានប្រសិទ្ធភាពក្នុងការសំលាប់មេរោគ នឹងអាចឈានវិលត្រឡប់ទៅរកការលក់ដូរដូច ធម្មតាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ៕
អត្ថបទ ៖ ឈៀងផារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ