ព័ត៌មានជាតិ
កំណត់ត្រាអាក្រក់បំផុត ២៤ ម៉ោងនេះ ខេត្តព្រះសីហនុរកឃើញអ្នកឆ្លងថ្មី ១៤៣ នាក់ទៀត
ជាកំណត់ត្រាដ៏គួរឲ្យបារម្ភបំផុត ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានថ្មីកូវីដ ១៩ សរុបចំនួន ១៧៩ នាក់ទៀតគិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ២៧ មីនា ២០២១ នេះ។
ខេត្តព្រះសីហនុផ្ទុះករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ត្រឹមមួយថ្ងៃ រកឃើញរហូតដល់ជាង ១៤៣ នាក់ ក្នុងពេលខេត្តជាប់សមុទ្រកំពុងបន្តប្រយុទ្ធការរាលដាលកូវីដក្នុងសហគមន៍ជាងមួយខែមកនេះ។
ខេត្តក្រុងចំនួន ០៦ មានអ្នកឆ្លងកូវីដរួមមាន៖ រួមខេត្ត ព្រះសីហនុ (១៤៣នាក់) ភ្នំពេញ (២៦នាក់) កណ្ដាល (៤នាក់) ព្រៃវែង (៣នាក់) សៀមរាប (១នាក់) និងកំពង់ចាម (១នាក់)។
ដោយឡែកនៅព្រឹកនេះដែរ ក្រសួងសុខាភិបាលក៏ប្រកាសករណីអ្នកស្លាប់ទី ៩ ដោយសារកូវីដ ១៩។ ជនរងគ្រោះភេទស្រី អាយុ ៤៣ ឈ្មោះ ប៉ែន ស៊ីណុន រស់នៅខេត្តព្រះសីហនុ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសារជំងឺកូវីដ១៩។
បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជនរងគ្រោះមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន៕

















-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត