ព័ត៌មានជាតិ
ក្រុមមនុស្សចាស់ទទួលវ៉ាក់សាំងកូវីដ-១៩ នៅភ្នំពេញនឹងឡើងដល់៦០,៧០០នាក់
យោងតាមសេចក្ដីជូនព័ត៌មាននៅថ្ងៃនេះ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់បន្ថែមថា យោងតាមការបន្ថែមចំនួនវ៉ាក់សាំងនេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនៅក្នុងរាជធានីភ្នំពេញដែលកំពុង និងនឹងត្រូវបានចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ ត្រូវបានកើនចំនួនសរុបដល់់ ៦០,៧០០នាក់ ដែលនេះជាការគិតគូដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើមនុស្សវ័យចាស់។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ជូនបន្ថែមនូវវ៉ាក់សាំងកូវីសែលចំនួន ១០,០០០ ដូសទៀតដែលដកចេញពីស្តុកបម្រុង សម្រាប់ចាក់ជូនមនុស្សចាស់ដែលមានវ័យចាប់ពី៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ ចំនួន ៥,០០០នាក់បន្ថែមទៀត ដែលយុទ្ធនាការចាក់វ៉ាក់សាំងបច្ចុប្បន្ននេះមានចំនួន ៥៥,៧០០នាក់។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់១៧៩នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ “ព្រឹត្តិការណ៍២០កុម្ភៈ” ដែលភាគច្រើនរកឃើញនៅខេត្តព្រះសីហនុ ខណៈអ្នកជំងឺចំនួន៥៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
អត្ថបទ៖ ច័ន្ទវីរៈ




-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក