ព័ត៌មានជាតិ
បុគ្គលិក និងគ្រូពេទ្យ ទេពនិម្មិត ២៤ នាក់ពាក់ព័ន្ធអ្នកជំងឺកូវីដតេស្តលើកទី១ អវិជ្ជមាន
បុគ្គលិក និងគ្រូពេទ្យ ដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ទេពនិម្មិត» ចំនួន២៤នាក់ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក ឡេង ពៅ អ្នកជំងឺកូវីដ១៩ ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ អវិជ្ជមាន ទាំងអស់។ នេះបើតាមការឲ្យដឹងពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី ២៧ ខែមីនានេះ។

តែទោះជាយ៉ាងណា សម្រាប់មនុស្សទាំង២៤នាក់ខាងលើនេះ ត្រូវធ្វើចត្តាឡីស័កបន្ត និងស្រង់យកសំណាករង់ចាំលទ្ធផល នៅលើកទី២ជាបន្តទៀត។
ជាមួយលទ្ធផលអវិជ្ជមាននេះ មន្ទីរសម្រាកព្យាបាលខាងលើនេះ បានបន្តរក្សាអនាម័យសម្អាតជារៀងរាល់ថ្ងៃ ដោយធ្វើការបាញ់អាល់កុល និងថ្នាំសំលាប់មេរោគគ្រប់កន្លែងទាំងអស់ មិនថាខាងក្រៅ និងបន្ទប់នានា។
ដោយឡែក អ្នកដែលចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព ទេពនិម្មិត ដែលជាប់ពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ។ ចំណែកឯអ្នកដទៃទៀត បន្តអនុវត្តន៍ខ្ជាប់ខ្ជួននូវវិធានការណ៍ «៣ការពារ និង ៣កុំ»៕
អត្ថបទ៖ ហុង ម៉េងហៀ

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង