ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធឆ្លងកូវីដ១៩ចំនួន២៣០នាក់នៅខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន»
អ្នកដែលពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តកំពង់ឆ្នាំង ទាំង២៣០នាក់ ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង២៣០នាក់ ដែលទទួលបានលទ្ធផល «អវិជ្ជមាន» លើកទី១នេះ រួមមាន៖ លទ្ធផលបង្ហាញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានចំនួន១៦២នាក់ ក្នុងនោះមានម្នាក់ពាក់ព័ន្ធនឹងមិត្តស្រីខ្លួនមកពីភ្នំពេញ នាំទៅដើរលេងនៅស្រុកកំពង់ត្រឡាច និងលទ្ធផលបង្ហាញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានចំនួន៦៨នាក់ ។

សូមជម្រាបថា ព្រឹត្តិការណ៍ស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ បានធ្វើឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានពលរដ្ឋ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញបានមកមើលចម្ការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដោយពួកគេទាំង២នាក់មានផ្ទុកមេរោគកូវីត-១៩ រួចទៅហើយ។ អ្នកទាំងពីរមានទីលំនៅផ្ទះលេខ91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងសុខាភិបាលប្រកាសថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ករណីមួយទៀត កើតឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលស្ត្រីឈ្មោះ ហីន ថាញ់សុធា អាយុ២៨ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននាំមិត្តប្រុសរបស់ខ្លួនជាអ្នកខេត្តកែប ទៅលេងស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភុមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?