Connect with us

ព័ត៌មានជាតិ

មានអ្នក​ឆ្លង​ច្រើន ខេត្ត​ព្រះសីហនុ​ប្រើប្រាស់​សណ្ឋាគារ​មួយ ដាក់​ព្យាបាល​អ្នក​ឆ្លងកូវីដ​

បានផុស

នៅ

សណ្ឋាគារ​មួយ​ នៅ​ខេត្ត​ព្រះសីហនុត្រូវ​បាន​ប្រើប្រាស់បន្ទាន់​ធ្វើ​ជា​មន្ទីរព្យាបាលអ្នក​ឆ្លង​កូវីដ​ ១៩។ ស្រប​ពេល​ដែល​ខេត្ត​ជាប់​សមុទ្រ​នេះ​កំពុង​ប្រយុទ្ធ​ជំងឺ​ឆ្លង​កូវីដ ១៩ ដែល​ហាក់​កំពុង​កម្រើក​ឡើង​វិញ​ ក្រោយ​ពេល​​ស្ងប់ស្ងាត់​មួយ​រយៈ។

ការ​ប្រើប្រាស់​សណ្ឋាគារ​ជា​កន្លែង​សម្រាក​ព្យាបាល បន្ទាប់​ពី​ថ្ងៃ​នេះ​ខេត្ត​ព្រះសីហនុ បាន​រកឃើញ​ករណី​ឆ្លង​ថ្មីបន្ថែម​ ១៤៣ នាក់​ទៀត ជាកំណត់​ត្រា​ដ៏អាក្រក់បំផុត។

គិត​មក​ដល់​ពេលនេះ​ នៅ​ខេត្ត​ព្រះសីហនុមាន​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២០៧ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ ក្នុង​នោះ​មាន​ស្រីចំនួន ១៣៦ នាក់។

ខេត្ត​ព្រះសីហនុ ក៏​បាន​រកឃើញ​ករណី​​ស្លាប់លើក​ដំបូង​​ដោយសារ​កូវីដ ១៩​។ ជនរងគ្រោះ​មាន​ឈ្មោះ ប៉ែន ស៊ីណុន ភេទ​ស្រី អាយុ​ ៤៣ បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះសីហនុ ដោយសារជំងឺកូវីដ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម