Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់ទៀតនៅខណ្ឌឬស្សីកែវស្លាប់ដោយសារជំងឺកូវីដ១៩​

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា មានអ្នកជំងឺម្នាក់ទៀតឈ្មោះ ហូ ហួយ Hou Houy ភេទស្រីអាយុ៧២ ឆ្នាំ រស់នៅខណ្ឌឬស្សីកែវបានស្លាប់ ដោយសារជំងឺកូវិដ១៩នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១និង៤៤នាទីរសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបន្តថា អ្នកជំងឺត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ហើយអ្នកជំងឺ មានរលាកសួតសងខាងធ្ងន់ធ្ងរនិង ខ្សោយសួតស្រួចស្រាវ ត្រូវបានបញ្ជូនមកពី មន្ទីរពេទ្យកាលម៉ែតនៅថ្ងៃទី២៧ ខែមីនានេះវេលាម៉ោង១១និង២៦នាទីព្រឹក ហើយបានស្លាប់នៅថ្ងែទី២៧ ខែមីនា ​ ឆ្នាំ ២០២១វេលាម៉ោង១និង៤៤រសៀលនេះដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយកូវីដ១៩។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម