ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់ពីអ្នកឆ្លងថ្មី ១៤៣នាក់ នៅខេត្តព្រះសីហនុ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមីនានេះថា យោងតាមលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នៅខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៤៣នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់។ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២០៧នាក់ ស្រី១៣៦នាក់។
លោក ឃាង ភារម្យ អ្នកបានឲ្យដឹងបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៤៣នាក់នោះ មានអ្នកខ្លះឆ្លងពេលកំពុងចត្តាឡីស័កនៅតាមក្នុងមណ្ឌលចត្តាឡីស័កខ្លះទៀតឆ្លងពេលធ្វើចត្តាឡីស័កនៅតាមផ្ទះនិងខ្លះទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខណៈបច្ចុប្បន្ននេះខេត្តព្រះសីហនុមានអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៣៣១៥នាក់។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកឆ្លងថ្មីនៅខេត្តព្រះសីហនុចំនួន១៤៣នាក់នោះមានរហូតដល់ទៅ៥ជនជាតិក្នុងនោះមានជនជាតិខែ្មរមានច្រើនជាងគេរហូតដល់១០៥នាក់ ជនជាតិចិនចំនួន២៦នាក់ ជនជាតិមីយ៉ានម៉ាចំនួន១០នាក់ ជនជាតិហ្វីលីពីន១នាក់និងជនជាតិន័រវេស១នាក់។
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់ និងមានអ្នកជាសះស្បេីយចំនួន ៥៨នាក់ និងមានអ្នកស្លាប់ម្នាក់៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង