Connect with us

ព័ត៌មានជាតិ

ជ្រូក​រស់ ១៨៥ ក្បាល នាំចូល​ពី​ប្រទេស​ថៃ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​

បានផុស

នៅ

កាលពីវេលា​ម៉ោង​២​និង​៤៥​នាទីទាបភ្លឺ ថ្ងៃទី២៧ ខែ​មីនា​ ឆ្នាំ​២០២១ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ​ ដឹក​នាំ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនា​យកដ្ឋាន​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយ​មានជ័យ​ និង​កម្លាំង​វរ​យោធា​៥១៣​ បាន​ចុះ​ស្ទាក់​ចាប់បាន​សត្វ​ជ្រូក​រស់​ចំនួន​២​ករណី​សរុប១៨៥​ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក តាន់ ផាន់​ណា​រ៉ា បាន​ប្រាប់ឲ្យ​ដឹងថា​ ករណី​ទី​១ ​លោក​និង​ក្រុមការងារបាន​ចុះ​ឃាត់​រថយន្ត​២​គ្រឿង​ម៉ាក ភី​ក​អាប់ ពណ៌​ទឹក​ប៉ិច ពាក់​ស្លាក​លេខ ច​-១៤៧៣ ភ្នំពេញ​២ និង​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​សាំង​យ៉ុង ពណ៌​លឿង មាន​ស្លាក​លេខ​ភ្នំពេញ​2AF 8339 ១៥​កៅអី​បាន​លួច​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​ក្បាល​៧៤ និង​ករណី​ទី​២ ម៉ូតូ​សន្តោង​រឺ​ម៉ក​ចំនួន​២​គ្រឿង គ្មាន​ស្លាក​លេខ​លួច​ដឹក​ជ្រូក​រស់​ចំនួន​១១១​ក្បាល​សរុប​ទាំងរថយន្ត​និង​រឺ​ម៉ក​ទាំង​២​ករណី​ខាងលើ​មាន​ចំនួន​សត្វ​ជ្រូក​១៨៥​ក្បាល​ដឹក​ចេញ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​ដើម​ស្វាយ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បម្រុង​នឹង​យក​ទៅ​ចែកចាយ លក់​នៅ​ស្រុក​អង្គរបុរី ខេត្តបន្ទាយមានជ័យ និង​១​ករណី​ទៀត​នៅ ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។​

ប្រភព​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ជ្រូករ​ស់ទាំង​១៨៥​ក្បាលនោះ​ត្រូវបាន​ក្រុមការងារ​យកទៅ​រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ បន្ទាប់ពី​មន្ត្រី​ជំ​នាញ​យក​សំណាក​ឈាមជ្រូក​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ​និង​ផលិតកម្ម​នៃ​អគ្គនាយកដ្ឋាន​សុខភាព​និង​ផលិតកម្ម​សត្វ​បន្ត​ខ្លាច​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច ។

​ក្នុងនោះ​លោក​បាន​ជម្រាប​ជូន​ដល់​ពាណិជ្ជករ​ឬ​ក្រុមហ៊ុន​នាំចូល​សត្វ​រស់​ទាំងអស់​ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​និង​វិធានការ​អនាម័យ​សត្វ​របស់​អគ្គ​នាយកដ្ឋាន​នូវ​គោលការណ៍​បច្ចេកទេស​១២​ចំណុច​សម្រាប់​អ្នក​នាំចូល និង​នាំ​ឆ្លងកាត់ ជាពិសេស​ចំណុច​ទី​១២ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​មាន​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​នាំ​សត្វ​ចេញចូល​ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​បច្ចេក​ទេស​ត្រួតពិនិត្យ​មុន​នាំចូល​ឬ​នាំ​ឆ្លងកាត់​ទៅ​ប្រទេស​ផ្សេងទៀត ដើម្បី​ជៀសវាង​នូវ​ការនាំ​ជម្ងឺ​សត្វ​ឆ្លងដែន​មក​បំផ្លាញ​សេដ្ឋកិច្ចជាតិ​និង​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សហគមន៍​អ្នក​ចិញ្ចឹមសត្វ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម