ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងជិត ៥ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់
កំពង់ធំ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាអោក ទៅភូមិកំពីងតាគង់ ឃុំឈូក ប្រាសាទសំបូរ ដែលជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងនៅតាមទីជនបទ កំពុងដំណើរការសាងសង់ជូនពលរដ្ឋ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ មានទីតាំងពីភូមិតាអោក ប្រាសាទសំបូរ។

ក្នុងពិធីសំណេះសំណាលនោះដែរ លោក ថ្លែងថា ការសាងសង់ផ្លូវកៅស៊ូDBSTនេះ ពិតណាស់នឹងអាចសម្រួលដល់បងប្អូនអ្នកធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសគឺការធ្វើដំណើររបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមណ្ឌលសុខភាព និងដឹកជញ្ជូនកសិផលផ្សេងៗកាន់តែមានភាព ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន។

លោកបន្តថា ដើម្បីឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបានគង់វង្ស ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ ម្យ៉ាងវិញទៀត សូមចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នា។

លោកបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតផងដែរ។
អត្ថបទ ៖ ឈាង មករា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


