ព័ត៌មានជាតិ
ខេត្តព្រះសីហនុត្រៀមទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ មួយកន្លែងទៀត
ខេត្តព្រះសីហនុបានត្រៀមទីតាំងមួយកន្លែងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងថ្មីបានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងគ្រាន់តែថ្ងៃទី២៧ ខែមីនានេះ ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ-១៩ ថ្មីមានរហូតដល់ទៅ១៤៣នាក់ ដែលជាចំនួនមួយដ៏ច្រើនបំផុតចាប់តាំងពីមាន “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” មក។

លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលនេះថា បច្ចុប្បន្ននេះខេត្តព្រះហនុមានទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២ទីតាំង ដែលទី១មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទី២នៅសណ្ឋាគារ សាកាណា ដែលមានទីតាំងស្ថិតនៅផ្លូវ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកបានបន្តថា៖ “យើងកំពុងសិក្សាមួយទីតាំងទៀតដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលយើងកំពុងចរចាសិក្សារៀបចំ។ អ៊ីចឹងបើយើចរចាបាន វានឹងឡើងដល់បីទីតាំង”។

យោងតាមលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុមានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៤៣នាក់ និងមានអ្នកជាសះស្បើយចំនួន ៦នាក់។ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២០៧នាក់ ស្រី១៣៦នាក់។ បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកឆ្លងថ្មីនៅខេត្តព្រះសីហនុចំនួន ១៤៣នាក់នោះមានរហូតដល់ទៅ៥ជនជាតិ។ ក្នុងនោះជនជាតិខែ្មរមានច្រើនជាងគេរហូតដល់១០៥នាក់ ជនជាតិចិនចំនួន២៦នាក់ ជនជាតិមីយ៉ានម៉ាចំនួន១០នាក់ ជនជាតិហ្វីលីពីន១នាក់ និងជនជាតិន័រវេស១នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង