Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​ត្រៀម​ទីតាំង​មួយកន្លែង​ទៀត​ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ព្រះសីហនុ ៖ ខេត្ត​ព្រះសីហនុ​បាន​ត្រៀម​ទីតាំង​មួយកន្លែង​ទៀត​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ខណៈ​ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើន​ឡើងជា​បន្តបន្ទាប់​។

ជាក់ស្តែង​គ្រាន់តែ​ថ្ងៃទី​២៧​ខែមីនា​នេះ​ ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​មាន​រហូតដល់​ទៅ​១៤៣​នាក់​ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​បំផុត​ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃាង ភា​រម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧​មីនា​នេះ​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះ​ហនុមាន​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​ទីតាំង​ដែល​ទី​១​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​និង​ទី​២​នៅ​សណ្ឋាគារ សា​កា​ណា​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​១២២ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។

លោក​បាន​បន្ត​ថា ​«​យើង​កំពុង​សិក្សា​មួយ​ទីតាំង​ទៀត​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ដែល​យើង​កំពុង​ច​ចារ​សិក្សា​រៀបចំ​។​ អឹចឹង​បើ​យើ​ង​ចរចា​បាន​វា​នឹង​ឡើង​ដល់​បី​ទីតាំង​»​។

​យោង​តាម​លទ្ធផល​តេស្ត​សំ​ណាកកូ​វីដ​-១៩ នៅ​ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០២១​នៅ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​ចំនួន ១៤៣​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ០៦​នាក់​។ ដូច្នេះ​តុល្យការ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​២០៧​នាក់ ស្រី​១៣៦​នាក់។

បើ​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​អ្នក​ឆ្លង​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​១៤៣​នាក់​នោះ​មាន​រហូតដល់​ទៅ​៥​ជនជាតិ​ក្នុង​នោះ​ មាន​ជនជាតិ​ខ្មែរ​មាន​ច្រើន​ជាង​គេ​រហូតដល់​១០៥​នាក់ ជនជាតិ​ចិន​ចំនួន​២៦​នាក់ ជនជាតិ​មី​យ៉ាន​ម៉ា​ចំនួន​១០​នាក់ ជនជាតិ​ហ្វីលីពីន​១​នាក់​និង​ជនជាតិ​ន័​រវេ​ស​១​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម