Connect with us

ព័ត៌មានជាតិ

សុទ្ធ​តែ​ជនជាតិ​ខ្មែរ​ទាំងអស់អ្នក​ឆ្លង​កូវីដ​នៅ​ខេត្ត​ព្រះសីហនុ​​ព្រឹក​នេះ

បានផុស

នៅ

នៅ​ថ្ងៃ​នេះ​ ខេត្ត​ព្រះសីហនុ នៅ​បន្ត​រក​ឃើញ​អ្នក​ឆ្លង ៤៣ នាក់​ទៀត​ក្នុង​សហគមន៍ ២០ កុម្ភៈ។ អ្នក​ឆ្លង​ទាំង ៤៣ នាក់ ជា​ជនជាតិ​ខ្មែរ​ទាំង​អស់។

ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ដ៏​ធ្ងន់ធ្ងរ​បំផុត​កាល​ពី​ម្សិលមិញ ខេត្ត​ព្រះសីហនុ​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​ច្រើន​ជាង​ខេត្ត​ក្រុង​ដទៃ​ទៀត។

រដ្ឋបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ និង​សាធារណជនទាំងអស់ ដែល​ធ្លាប់មានការពាក់ព័ន្ធ​ទីតាំង​ដែល​សង្ស័យ សូមពិនិត្យ​សុខភាព(អាការៈប្រែប្រួល) ពិនិត្យ​កម្តៅ​ផ្ទាល់ខ្លួន​ជាប្រចាំ និង​ត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក ជាដើម ត្រូវ​ប្រញាប់​ទំនាក់ទំនងទៅ​ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យ​បង្អែកខេត្ត។

សណ្ឋាគារ​សម័យថ្មី ត្រូវ​ប្រើ​ជា​មន្ទីរព្យាបាលអ្នក​ឆ្លងកូវីដនៅខេត្តព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នានេះ រដ្ឋបាលខេត្ត​ក៏​បាន​សម្រេចដាក់សណ្ឋាគារសម័យថ្មី អន្តរជាតិ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវគុជអាស៊ី ( ផ្លូវលេខ១២៣៧) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែង​ព្យាបាល​អ្នកជំងឺកូវីដ-១៩។

គួរ​បញ្ជាក់​ថា ខេត្ត​ព្រះសីហនុ​បាន​ជួប​កំណត់​ត្រា​ឆ្លង​ដ៏​ច្រើន​បំផុត​កាល​ពី​ម្សិលមិញ​ចំនួន ១៤៣ នាក់ និង​ព្រឹកនេះទៀត មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៤៣នាក់​ទៀត និង​គ្មាន​ករណី​ជា​សះស្បើយ។

សរុប​តុល្យភាព​ចុងក្រោយ អ្នកឆ្លង​កូវីដ​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុងសម្រាកព្យាបាលមានចំនួន ២៤៩នាក់ ក្នុង​នោះ​មាន​ស្រី១៧៦នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម