Connect with us

ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលពន្សាំង ឃាត់ជនសង្ស័យ៤នាក់ ជួញដូរ និងរក្សាទុកសារធាតុញៀន

បានផុស

នៅ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងរនាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យក្នុងករណីនេះទី១ ឈ្មោះ ជា សោភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ទី២ ឈ្មោះ ឡុង សុខលី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ។ ទី៣ ឈ្មោះ ប៉ុន លុច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៤ ឈ្មោះ សឿន សំអូន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។

សម្ភារៈចាប់យករួមមាន ក្រាមសថ្លាជាគ្រឿងញៀនចំនួន១កញ្ចប់ថង់តូច ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូម៉ាកហុងដា សេ១១០ ព៍ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BT.៤០៧៨ ចំនួន១គ្រឿង។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ ភ្លាមនោះកងកម្លាំងក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមសថ្លាជាគ្រឿងញៀនចំនួន១កញ្ចប់ថង់តូច។ ភ្លាមនោះកងកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បន្ទាប់មកក៏មានចម្លើយសារភាពពីជនសង្ស័យឈ្មោះ ជា សោភា ភេទប្រុស និងជនសង្ស័យឈ្មោះ ឡុច សុខលី ភេទប្រុស ថាខ្លួនមានបក្ខពួកចំនួន២នាក់ទៀត ហើយកងកម្លាំងចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ឈ្មោះ ប៉ុន លុច និងឈ្មោះ សឿន សំអូន យកមកធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម។ ជាលទ្ធផលវិជ្ឋមានទាំង៤នាក់ (មានសារធាតុញៀនក្នុងទឹកនោម)។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកទៅធ្វើការសាកសួរបន្ត ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម