ព័ត៌មានជាតិ
ស្រ្តីម្នាក់ទៀតនៅខណ្ឌមានជ័យ ឆ្លងកូវីដ ១៩ ត្រូវរថយន្តពេទ្យមកដឹកយកទៅព្យាបាល
បើយោងតាមលោកវរសេនីយ៍ទោ ម៉េង វិមានដារ៉ា អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងនៅព្រឹកនេះ ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ( ច្បារអំពៅ ) បានចុះមកយកអ្នកវិជ្ជមានកូវិដ១៩ ម្នាក់ទៀត ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកចាក់អង្រែក្រោម។

ស្រ្តីរូបនេះបានឆ្លងកូវីដ ១៩ និងត្រូវក្រុមគ្រូពេទ្យមកដឹកយកទៅសម្រាកព្យាបាល ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។
បើតាមក្រសួងសុខាភិបាល មានករណីឆ្លងថ្មី ៨៦នាក់ទៀតនៅព្រឹកនេះ ពាក់ព័ន្ធសហគមន៍ ២០ កុម្ភៈ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លង ២៥ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ២២៣៣ នាក់ អ្នកជាសះស្បើយ ១១៦៦ នាក់ អ្នកកំពុងសម្រាកព្យាបាល ១០៥៤ នាក់ និងអ្នកស្លាប់ចំនួន ១០ នាក់៕

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ