ព័ត៌មានជាតិ
សម្ដេចក្រឡាហោមស ខេង អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារក្នុងខេត្តបាត់ដំបង។
និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន រួមទាំងអំណោយរបស់សម្តេចផ្ទាល់ផងដែរដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១០,២១០គ្រួសារដែលមកពីបណ្តាស្រុករងគ្រោះនានាក្នុងខេត្តបាត់ដំបង។
ពិធីនេះប្រព្រឹត្តទៅនៅទីតាំងអាកាសយានដ្ឋានបាត់ដំបងស្ថិតនៅភូមិរំចេកសង្កាត់រតនៈក្រុង/ខេត្តបាត់ដំបង។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភារដ្ឋសភាទេសរដ្ឋមន្ត្រីគណៈប្រតិភូអមដំណើរក្រុមប្រឹក្សារខេត្តអភិបាលនៃគណៈអភិបាលខេត្តមន្ទីរអង្គភាពមន្ត្រីរាជការជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ព្រមប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោមស ខេង បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំមួយមានលក្ខណៈពិសេសដែលយើងបានដឹងទាំងអស់គ្នាហើយថាទឹកជំនន់នេះគឺបង្កដោយទឹកភ្លៀង។ នៅចំពោះមុខប្រជាពលរដ្ឋយ៉ាងច្រើនកុះករនេះដែរសម្ដេចក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចម៉ែដែលព្រះអង្គបានរាជទាននូវអំណោយជួយដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។
ក្នុងនោះសម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាពញាចក្រីនិងសម្ដេចវិបុលសេនាភក្តីសាយ ឈុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់ដែលបានជួយជ្រំជ្រែងនិងផ្តល់អំណោយជាបន្តបន្ទាប់បានបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលោកមានលទ្ធភាពអាចដោះស្រាយបញ្ហាលំបាកបានមួយរយៈពេល ខណៈដែលពួកគាត់កំពុងប្រឈមនិងគ្រោះធម្មជាតិ។
ក្រៅពីនេះសម្ដេចក្រឡាហោមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់ចំពោះវិធីការពារទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ បងប្អូនក៏ត្រូវមើលកូនចៅកុំឲ្យទៅជំពាក់ជំពិនជាមួយគ្រឿងញៀនផងដែរបើទោះបីប្រើប្រាស់ ឬ ចែកចាយក៏ដោយចុះត្រូវជៀសវាងដាច់ខាត។ហើយបញ្ហាចរាចរណ៍ក៏ដូចគ្នាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខ្លាំងជាងកាលពីធ្វើសង្គ្រាមទៅទៀតដែលក្នុងមួយថ្ងៃមានមនុស្សពី០៧ទៅ០៨នាក់ត្រូវរងគ្រោះដូច្នេះយើងមិនត្រូវមើលស្រាលដោយធ្វេសប្រហែសចំពោះករណីចរាចរណ៍នោះទេ។
ចំណែកប្រជាពលរដ្ឋរងដែលបានមកទទួលអំណោយជាពូជស្រូវនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតនៅថ្ងៃនេះ គឺមានប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន១០.២១០គ្រួសារ។ ដែលបានមកពីបណ្តាស្រុកចំនួន០៨រួមមាន ស្រុកមោងឫស្សី,ស្រុកបាណន់,ស្រុកសង្កែ,ស្រុកឯកភ្នំ,ស្រុកគាស់ក្រឡ,ស្រុករុក្ខគិរី,ស្រុកបវេលនិងស្រុកថ្មគោល។
ដោយក្នុង០១គ្រួសារៗទទួលបានស្រូវពូជសែនក្រអូបចំនួន១០០គីឡូក្រាម,អង្ករ២៥គីឡូក្រាមគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតជាមួយនិងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តបាត់ដំបងជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន១០មានឃុំចំនួន៩៦ក្នុងចំណោម១៤ក្រុង/ស្រុករបស់ខេត្តបាត់ដំបង។ដោយគិតត្រឹមថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០ដំណាំស្រូវរងផលប៉ះសរុបមានចំនួនជិត១៣ម៉ឺនហិកតាស្រូវខូចខាតចំនួនជាង៤ម៉ឺនហិកតា។
ក្នុងនោះដំណាំសាកវប្បកម្មដូចជាពោតសម្នាស់និងបន្លែប៉ះពាល់សរុបចំនួនជិត១៥០០ហិកតាក្នុងនោះផ្ទៃដីខូចខាតមានចំនួន៧៤៣ហិកតា។ ដំណាំកសិឧស្សាហកម្ម,ដំឡូងមី,ពោតក្រហម,សណ្តែកបាយសណ្តែកសៀងនិងល្ង ប៉ះពាល់សរុបមានចំនួនជាង៥ម៉ឺន៦ពាន់ហិកតាក្នុងនោះខូចខាតចំនួនជាង៣ម៉ឺន៦ពាន់ហិកតា៕
ដោយ ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល