ព័ត៌មានជាតិ
ចុះយកសំណាកអ្នកពាក់ពន្ធ័៦៥នាក់នៅសង្កាត់ស្ទឹងមានជ័យ២ លើកទី២
ភ្នំពេញ៖ តាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យ កម្ពុជាថ្មី ដឹងថា នៅថ្ងៃទី២៨ ខែមីនានេះ ក្រុមគ្រូពេទ្យសម្តេចតេជោបានចុះយកសំណាកមនុស្សចំនួន៦៥នាក់ ជាលើកទី២ ក្នុងនោះមានស្រី៣៥នាក់ ខណៈកាលចុះយកសំណាកលើកទី១គឺអវិជ្ជមាន។

លោក សេង វ៉ាន់ថា បានឱ្យដឹងទៀតថា អ្នកដែលត្រូវចុះមកយកសំណាកទាំងនេះគឺពាក់ពន្ធ័នឹងឈ្មោះ ប៉ាន់ វ៉ាន់ភិវម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកស្ថានីយ៍ប្រេង តូតាល់ ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបច្ចុប្បន្ននេះអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី។

បន្ទាប់ពីយកសំណាករួចរាល់មក គ្រូពេទ្យបានសម្រេចហ៊ុំព័ទ្ធ និងធ្វើចត្តាឡីសក័រហូតដល់កាលកំណត់របស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?