ព័ត៌មានជាតិ
ប្រទះឃើញស្ត្រីវ័យ៥៤ឆ្នាំម្នាក់ដេកស្លាប់ក្នុងផ្សារចាស់
ស្ត្រីម្នាក់ដែលគេតែងតែហៅគាត់ថា យាយម៉ាប់ជាអ្នកលក់ដូរនៅក្នុងផ្សារចាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១នៅចំណុចផ្សារចាស់ ផ្លូវលេខ១៥ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ សុខ ផា ហៅម៉ាប់ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅកន្លែងកើតហេតុខាងលើ ស្នាក់នៅផ្ទះលេខ២២E1Z ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបំភ្លឺរបស់ឈ្មោះ សុខ តុលា ភេទប្រុស ត្រូជាក្មួយសពបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ២០២១វេលាម៉ោង២២និង៣០នាទីរូបគេបានចេញពីផ្ទះមកផ្សារចាស់ដើម្បីជួយរៀបចំឥវ៉ាន់អ៊ុំស្រី(សព) ពេលមកដល់កន្លែងលក់របស់គាត់ស្រាប់តែឃើញអ៊ុំរបស់ខ្លួនដេកលើគ្រែលក់សាច់គោ ឃើញដូច្នេះខ្លួនបានចូលទៅដាស់គាត់ឲ្យងើប ប៉ុន្តែគាត់ពុំដឹងខ្លួន ហើយក៏ស្រែកហៅបងប្អូនឲ្យមកជួយទើបថាដឹងអ៊ុំស្រីបានស្លាប់បាត់ទៅហើយ។
តាមការបញ្ជាក់របស់ក្មួយសពជនរងគ្រោះបានឲ្យដឹងថា កន្លងមកគាត់មានជំងឺប្រចាំកាយដូចជាលើសឈាម និងទឹកនោមប្រៃ។

ក្រោយពីសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុពិនិត្យជាក់ស្តែងឃើញថា សពស្លាប់ដោយសារគាំងបេះដូង(អាចបណ្ដាលមកពីជំងឺលើសឈាម និងទឹកនោមប្រៃ)។
បច្ចុប្បន្នបានប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់នឹងធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
អត្ថបទ ៖ រស្មី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?