ព័ត៌មានជាតិ
ម្ចាស់យីហោហាងអាហារធំមួយ បន្តបើកលក់ជម្នះកូវីដ តែសុំឲ្យម្ចាស់ទីតាំងបញ្ចុះថ្លៃឈ្នួល
ជំងឺកូវីដ១៩ដែលបានអូសបន្លាយពេលជាងមួយឆ្នាំនៅប្រទេសកម្ពុជា និងនៅលើពិភពលោក បានបង្កផលប៉ះពាល់ជាច្រើនដល់អាជីវកម្ម និងប្រជាពលរដ្ឋទូទៅ។ អាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែមិនមានលទ្ធភាព បង់ថ្លៃឈ្នួលទីតាំង ឫចំណាយលើប្រាក់ខែបុគ្គលិក។

លោក គួច សុខលី គឺជាប្រធានក្រុមហ៊ុន CBM ដែលជាក្រុមហ៊ុនបំរើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មស្ថិតនៅក្រោមក្រុមហ៊ុន CBM នៅតែបន្តប្រតិបត្តិការក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។
លោក គួច សុខលី មានប្រសាសន៍ថា អាជីវកម្មរបស់លោកនៅតែបើកទៅមុខ ព្រោះមិនចង់ឃើញសេដ្ឋកិច្ចរាំងស្ទះ ទោះត្រូវខាតបង់ខ្លះ និងចង់ឲ្យអន្តរជាតិមើលឃើញថាកម្ពុជានៅតែអាចគ្រប់គ្រងជំងឺកូវីដ១៩បាន។
លោកបន្តថា ដោយសារមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ការលើកទឹកចិត្តពីម្ចាស់អាជីវកម្ម និងបុគ្គលិក លោកសង្ឃឹមថាជំងឺកូវីដ១៩នឹងបាត់ទៅវិញក្នុងពេលអនាគតដ៏ខ្លី។

ដើម្បីអាចដំណើរការអាជីវកម្មបានយូរអង្វែង និងដោយរលូន លោក គួច សុខលី បានសំណូមពរដល់ម្ចាស់ទីតាំងជួលទាំងអស់មេត្តាបន្ធូរបន្ថយថ្លៃឈ្នួលដល់អាជីវកម្មក្នុងស្ថានភាពវិបត្តិនេះ។
លោក គួច សុខលី លើកហេតុផលថា ដើម្បីជាការរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យនៅតែដំណើរការ ម្ចាស់ទីតាំងជួលគួរពិចារណាបន្ធូបន្ថយថ្លៃឈ្នួលខ្លះដល់អាជីវកម្ម ពីព្រោះពេលខ្លះអាជីវកម្មត្រូវខាតបង់ប្រាក់ចំណូលដោយសារតែគ្មានអតិថិជន ឫអតិថិជនមានការថយចុះជាដើម។ នៅក្នុងបរិបទនេះ ប្រសិនបើអាជីវកម្មត្រូវបិទទ្វារ ដូច្នេះម្ចាស់ទីតាំងក៏ត្រូវបាត់បង់ថ្លៃឈ្នួលទាំងអស់ តែប្រសិនបើម្ចាស់ទីតាំងអាចបញ្ចុះតម្លៃត្រឹម៥០% នោះអាជីវកម្មទាំងអស់នៅតែអាចបន្តដំណើរការទៅមុខរីកចម្រើនជាមួយគ្នា។

លោក គួច សុខលី បានបន្តថា អំឡុងកូវីដ១៩ លោកបានជួបបងប្រុសម្នាក់ ដែលមានទីតាំងជួលនៅខេត្តសៀមរាប ដោយមានការយោគយល់ដល់ពាណិជ្ជករ ហើយថាក្នុងរយៈពេលកំណត់ណាមួយ លោកមិនយកថ្លៃឈ្នួលដល់អាជីវកម្មដែលកំពុងជួលទីតាំងរបស់លោកនោះទេ។ នេះជាការយោគយល់ និងការរួមចំណែកមួយដ៏ធំរបស់លោកដើម្បីបន្ធូបន្ថយសម្ពាធដល់ពាណិជ្ជករ ដែលកំពុងជួបការលំបាក។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន CBM មានសាខាជាង៤០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដូចជានៅរាជធានីភ្នំពេញ បាត់ដំបង និងសៀមរាប ក្នុងនោះមានទាំងម៉ាកនាំចូលពីបរទេសដូចជា Tous Les Jours និង Domino’s Pizza និងម៉ាកដែលបង្កើតឡើងក្នុងស្រុកដូចជា The Asian Kitchen។
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ